(ភ្នំពេញ)៖ ចាប់តាំងពី Samsung Galaxy ស៊េរី A ចេញមកយើងឃើញថាទទួលបានការគាំទ្រច្រើនជាមួយនឹងរចនាបទរូបរាងថ្មី បច្ចេកវិទ្យា និងតម្លៃ។ តែអ្វីដែលកាន់តែពិសេស និងគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ស្មាតហ្វូន Samsung Galaxy A80 ស៊េរីចុងក្រោយដែលទើបតែដាក់លក់ផ្លូវការនៅកម្ពុជាក្នុងពេលថ្មីៗនេះ គឺពិតជាធ្វើឱ្យអតិថិនទាំងអស់មានការពេញចិត្តពេញថ្លើម និងសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។

លោកអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និងមានចម្ងល់ថាតើ Samsung Galaxy A80 នេះមានមន្តស្នេហ៍ ឬចំណុចពិសេសអ្វីខ្លះទៅទើបអាចធ្វើឱ្យអ្នកប្រើប្រាស់ដកចិត្តពុំរួចបែបនេះ, ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានធ្វើការចុះផ្សាយម្តងរួចមកហើយពីលក្ខណៈទូទៅនៅពេលចេញលក់ថ្ងៃដំបូង។

ប៉ុន្តែនៅពេលនេះវក្រុមហ៊ុននឹងលើកយកចំណុចពិសេសដែលអាចធ្វើឱ្យ Samsung Galaxy A80 ជាប់ចំណាត់ថ្នាក់ជាស្មាតហ្វូន ដែលឡូយ ទំនើបទាន់សម័យ និងមានរូបរាងស្រស់ស្អាតគួរឱ្យទាក់ទាញបំផុតនោះគឺ៖ មានកាមេរ៉ា 48 MP ដែលល្អប្លែកច្បាស់ដាច់គេអាចបង្វិលមុខក្រោយចង់ថតប្លង់អី ឬ live video ឬ live focus អីក៏ទទួលបានគុណភាពរូបល្អឥតខ្ចោះជាមួយនឹងមុខងារទប់លំនឹងដ៏វៃឆ្លាត (Super Steady) ខណៈដែលអេក្រង់មានទំហំធំដល់ទៅ 6.7 អ៊ីញ ធំលើសគេក្នុងពិភពស្មាតហ្វូនប្រចាំឆ្នាំ ភ្លឺច្បាស់ត្រជាក់ភ្នែកជាមួយនឹងកញ្ចក់អេក្រង់ Super AMOLED និងការគាំទ្រឱ្យលោកអ្នករីករាយជាមួយការកម្សាន្តរបស់អ្នកដោយការសាកថ្មលឿន (Fast Charging, very fast) ។

អត់ទាន់គ្រប់គ្រាន់ទេ! ចំណុចដែលរសើបបំផុតបគឺនៅទីនេះ! អ្វីដែលធ្វើឱ្យពិភពលោករួមទាំងប្រទេសកម្ពុជាមានការស្ញប់ស្ញែងមិនសរសើរមិនបាននោះគឺ Samsung Galaxy A80 មានតម្លៃបង្គួរ ប៉ុន្តែត្រូវបានរចនាឡើង និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមិនចាញ់កំពូលស្មាតហ្វូនដែលមានតម្លៃថ្លៃប៉ុន្មាននោះទេ។

ដូច្នេះប្រសិនបើលោកអ្នកចង់បានស្មាតហ្វូន ដែលឡូយ ទំនើប ប្លែកទាក់ទាញ និងតម្លៃសមរម្យនោះ ធានាថាគ្មានអ្វីក្រៅពី Samsung Galaxy A80 ទេ។

ជាងនេះទៅទៀត ខណៈនេះជឿខើតែ 80 % បានហើយ! 20% ទៀតសូមអញ្ជើញសាក និងចាប់កាន់ដោយខ្លួនឯងសិនទៅលោកអ្នកនឹងបានដឹងច្បាស់ 100% ហើយ!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232៕