(ភ្នំពេញ)៖ អគ្គលេខាធិការរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយបានពិនិត្យរបៀបវារៈចំនួន៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

របៀបវារៈទាំង៣នោះរួមមាន៖
១៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ។
២៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
៣៖ ការពិនិត្យសំណើសុំជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប សម្រាប់ជំនួស
ឯកឧត្តម អ៊ុត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។

ក្រោយពេលពិនិត្យសំណើទាំងនេះហើយនោះ សំណើចំនួន២ ត្រូវគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញ និងចំណែករបៀបវារៈចុងក្រោយ គឺប្រគល់ជូនអគ្គលេខាធិការជូនដំណឹងផ្សព្វផ្សាយ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖