(ភ្នំពេញ)៖ លោក ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា បានទទួលមរណភាពក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ នាវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា នៃកម្ពុជា។

ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ព្រឹទ្ធសភាបានសម្តែងក្តីសោកស្តាយក្តុកក្តួល ក្រៀមក្រំ ជាទីបំផុត ដែលលោក ឡាយ អ៊ីពិសិទ្ធ បានទទួលមរណភាពនាពេលនេះ។

សពលោក ឡាយ អ៊ីពិសិទ្ធ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅវត្តបុទុមវតីផ្លូវឧញ៉ា ស៊ួរស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបូជាសព នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩៖០០ព្រឹក នៅទីវាលមុចវត្តបុទុមវតី។

សេចក្តីជូនដំណឹងខាងលើនេះ ចាត់ទុកជាការអញ្ជើញ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋនានា អញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕