(កំពត)៖ លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត បានដឹកនាំក្រុមការងារយេនឌ័រក្រសួងព័ត៌មាន បានរៀបចំបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយសមិទ្ធផល និងផែនការសកម្មភាពឆ្លើយតបនឹងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្នាក់ក្រោមជាតិ។

មានការចូលរួមសិក្ខាសាលាពីសំណាក់ លោក តូ លោក អភិបាលរងខេត្តកំពត ព្រមទាំងប្រតិភូជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កំពត និងមន្រ្តីបម្រើការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅថ្នាក់ក្រោមជាតិមកពីខេត្តកំពត កោះកុង ត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី រយៈពេល៥ថ្ងៃ។

លោក ថាច់ ផែន បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល មានតួនាទីចម្បងជាយុទ្ធសាស្ត្ររបស់ខ្លួនគឺ ពង្រឹង វិសាលភាព និងប្រសិទ្ធភាព នៃសេវាផ្សព្វផ្សព្វព័ត៌មាន ការអប់រំ និងការកម្សាន្តប្រកបដោយគុណភាព និងសមធម៌ ជូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តការអនុវត្តសេរីភាពសារព័ត៌ និងការបញ្ចេញមតិស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស លើកស្ទួយនីតិរដ្ឋ ការពារសិទ្ធ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស រួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រពៃណី ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ថាច់ ផែន បានបន្តទៀតថា ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយ ធ្វើជាស្ពានចម្លងនូវរាល់គោលនយោបាយ គោលការណ៍ទាំងឡាយ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ និងពាំនាំនូវមតិយោបល់ សំណូមពរ និងបំណងប្រាថ្នាផ្សេងៗរបស់ប្រជាពលរដ្ឋ មកឆ្លុះបញ្ចាំងជូនរាជរដ្ឋាភិបាលវិញ។ ដូច្នេះប្រធានបទនៃអង្គសិក្ខសាលា ពេលនេះនឹងលើកឡើងអំពីសមិទ្ធផលទាំងឡាយ ដែលក្រុមការងារយេនឌ័រក្រសួងព័ត៌មាន សម្រេចបានកន្លងមកក្នុងការអនុវត្តគោលនយោបាយ សមភាពយេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់រាល់ទម្រងនៃការរើសអើង ប្រឆាំងនឹងនារីភេទ នៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារសិទ្ធជាមូលដ្ឋានរបស់នារី និងការកសាងផែនការ សកម្មភាព បន្តអនុវត្តនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន ថ្លែងក្នុងពិធីមិទ្ទិញខួបលើទី១០៨ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់ សមភាព យេនឌ័រ និងគាំពារសង្គម ដើម្បដើម្បីអភិវឌ្ឍធនធានមនុស្ស»៕