(ភ្នំពេញ)៖ តារាសម្តែង ដែលទស្សនិកជនស្គាល់ តាមរយៈបទ «រាំសម័យ៧៩» កញ្ញា Lin Angel បានសម្រេចបង្ហាញពីគន្លឹះមួយចំនួន ដែលកញ្ញាតស៊ូរហូតដល់ទទួលបានជោគជ័យខ្លះៗក្នុងជីវិត ដើម្បីចែករំលែកដល់មនុស្សស្រីផ្សេងៗ អោយទទួលបានជោគជ័យមុនអាយុឈានដល់វ័យ៣០ឆ្នាំ។

បើតាមស្រីស្អាតដែលជាតារាសម្តែងពន្លកថ្មី កញ្ញា Lin angel ម្ចាស់អាជីវកម្មវ័យក្មេងបានចែករំលែកគន្លឹះសំខាន់ៗ ដើម្បីក្លាយជាបុគ្គលជោគជ័យមុនវ័យ៣០ឆ្នាំ និងវិធីសាស្ត្រ ដើម្បីក្លាយជាមនុស្សស្រីរឹងមាំ ដោយកញ្ញាបានរៀបរាប់ថា «គោលការណ៍របស់បុគ្គលជោគជ័យ គឺមិនត្រូវខ្វល់ នឹងពាក្យសម្ដីឥតបានការរបស់មនុស្សមួយចំនួនតូចទេ តែធ្វើកិច្ចការតាមគោលដៅ និងផែនការ ដែលគ្រោងទុកប៉ុណ្ណោះ ហើយមិនយូរ ទេពួកគេនឹងស្របតាមអ្នក វិញពេលអ្នកទៅដល់គោលដៅបើអ្នកប្រព្រឹត្តខុស ហើយទទួលកំហុស និងចេះកែកំហុសនោះ ទើបប្រសើរតែបើអ្នកប្រព្រឹត្ត ខុសមិនទទួលស្គាល់ពីកំហុស ហើយយល់ថាខ្លួនត្រូវនោះ អ្នកនឹងចាញ់អាត្មា បុគ្គលិក ដែលជោគជ័យពិតប្រាកដ តែងតែយល់ថាខ្លួនមិនទាន់ចេះអស់។ ខ្ញុំអាចរកលុយបានច្រើនប៉ុន្ដែខ្ញុំមិនអាចរកមិត្ដល្អ មេល្អបានច្រើននោះទេ។ ចង់ធ្វើជាថៅកែល្អរបស់គេ ត្រូវដាក់ចិត្ដធ្វើជាអ្នក បំរើគេយ៉ាងតិច៥ឆ្នាំ។ បរាជ័យដ៏ធំរបស់យើង គឺយល់ច្រឡំថា យើងធ្វើបានគ្រប់រឿងអ្នកដែលនិយាយអាក្រក់ពីយើង នោះហើយទើបជាមនុស្សអាក្រក់ បើគ្មានធាតុជាអ្នកលក់ ទោះដាក់ផលិតផលល្អប៉ុណ្ណា ក៏នៅតែលក់មិនដាច់ ពេលចេះកុំចង់សម្លាប់គ្រូ ព្រោះគ្រូតែងតែមានស្នៀតថ្មីៗរហូត ចង់ឈ្នះសព្វឈ្នះគ្រប់ គឺត្រូវឈ្នះខ្លួនឯងសិន ធ្វើជាមនុស្សកុំល្អតែមួយពេលចេញមករកស៊ី ត្រូវហ៊ានខាត និងហ៊ានចំណេញ ទោះបើ ជោគជ័យ ឬបរាជ័យ ក្នុងការចរចារក៏ដោយ ត្រូវទទួលយកជាចុងក្រោយនាងខ្ញុំសូមអរគុណអស់ពីបេះដូង សម្រាប់ការស្រលាញ់ និងគាំទ្ររូបនាងខ្ញុំរហូតមក»

បើតាមសារវែងអន្លាយរបស់កញ្ញារូបស្អាត Lin angel បានសរបញ្ជាក់ឲ្យឃើញពីពាក្យស្លោក មួយចំនួនអប់រំចិត្តសម្រាប់បងប្អូន ដែលចង់ចំណាយទុនរកស៊ីបើកជំនួញ ត្រូវហ៊ានប្រឈមមុខថាជំនួញនោះ ជោគជ័យឬ មិនជោគជ័យ សំខាន់អោយតែមានពាក្យថាអំពើល្អ ក្នុងបេះដូងចិត្តយើងនឹងស្ងប់គ្រប់ពេល អ្នកដែលភ័យខ្លាចគឺមនុស្សមានអំពើអាក្រក់ពីបេះដូង៕