(សៀមរាប)៖ ដើម្បីប្រកួតប្រជែង​ ព្រឹត្តិការណ៍ចំអិនម្ហូប​លំដាប់ថ្នាក់ពិភពលោក រដូវកាលទី២នេះ «Master Chef Khmer» បានទទួលចុះឈ្មោះជ្រើសរើសបេក្ខភាព​ ដល់ខេត្តសៀមរាបហើយ ខណៈដែលស្ថានីយទូរទស្សន៍ CTN បានរៀបចំកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោកបែបនេះ ម្តងរួចមក​ហើយ ដោយទទួលបានការគ្រាំទ្រ ពីទស្សនិកជនជាច្រើន ក្នុងនោះក៏មាន​ប្រិយមិត្តខ្លះទៀត ជាហ្វេនរបស់​បេក្ខជនប្រឡងកម្មវិធី «Master Chef Khmer» ផងដែរ។

​នៅក្នុងឆ្នាំ២០១៩នេះ ស្ថានីយទូរទស្សន៍ CTN ក៏បានចាប់ផ្តើមរៀបចំ ជ្រើសរើសបេក្ខជនដែលមានបំណង ចង់បញ្ចេញសមត្ថភាពធ្វើម្ហូប និងចង់បង្ហាញស្នាដៃធ្វើម្ហូបរបស់ខ្លួន ដើម្បីក្លាយជា កំពូលចុងភៅឯក និងឈ្នះរង្វាន់សរុបជាទឹកប្រាក់ ចំនួន ៥០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ) នៅក្នុងកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោកមួយនេះ។ កម្មវិធីប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក​ បានចាប់ផ្ដើមទទួលពាក្យតាមបណ្ដាខេត្ត​នានា សូមកុំឲ្យខកខានឱកាសឈ្នះរង្វាន់ សរុបជាទឹកប្រាក់ ចំនួន $៥០,០០០ (ប្រាំម៉ឺនដុល្លារ) កន្លងហួសឲ្យសោះ។ តើអ្នកធ្លាប់មានក្តីស្រមៃក្លាយខ្លួន ជាកំពូលចុងភៅឯក​ ហើយទទួលបានរង្វាន់ដែលគិតជាទឹកប្រាក់ស្មើ​នឹង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែរ ឬទេ?

ក្នុងពេល​នេះ ក្រុមការងារផលិតកម្មវិធីទូរទស្សន៍របស់ CTN បានធ្វើដំណើរទៅចែកចាយ និងទទួលពាក្យប្រកួតជ្រើសរើសបេក្ខភាព Master Chef Khmer រដូវកាលទី​២ដល់​ខេត្តសៀមរាបហើយ ពោលគឺចាប់ពីថ្ងៃទី ២៣ និង២៤ ខែកក្កដា នៅ​សណ្ឋាគារ ណេតឈើរ៉ា រីសត។

សូមបញ្ជាក់ថា សម្រាប់ខេត្ត​បាត់ដំបង​ចាប់ពីថ្ងៃទី ២៦ និង​២៧ ខែកក្កដា នៅសណ្ឋាគារ ខេមរាបាត់ដំបង១ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣០-៣១ ខែកក្កដា និង០១ ខែសីហា នៅស្ថានីយទូរទស្សន៍ CTN ឬស្សីកែវ​ ចាប់ទទួលពាក្យពីម៉ោង ៩៖០០នាទី ព្រឹក​តទៅ។ ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ MasterChef Khmer ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៩ ៨៨៨ ៧៧៣ ​និង ០៦១ ៥៥៥ ៤២៨៕