(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៥០២គ្រឿង រកឃើញល្មើសច្បាប់៩៧៩គ្រឿង(ម៉ូតូ៧១%) អប់រំ៣២៩គ្រឿង និងផាកពិន័យ៦៥០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន១,២៨៩គ្រឿង, អប់រំ៦៨គ្រឿង និងផាកពិន័យ៤៧៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០២,៦៧៥គ្រឿង រកឃើញយានយន្តល្មើស២៥,៤៧៤គ្រឿង(ម៉ូតូ៧២%) ក្នុងនោះអប់រំ៧,០៧១គ្រឿង និងផាកពិន័យ១៨,៤០៨គ្រឿង (ម៉ូតូ៧៦គ្រឿង)៕