(កំពង់ធំ)៖ បុរសពិការភ្នែកទាំងសងខាងម្នាក់ និងប្រពន្ធ រួមទាំហងកូនប្រុសម្នាក់ទៀត ទទួលបានអំណោយសប្បុរសធម៌ ពីលោកស្រី ទាវ ធីតា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងជាភរិយារបស់លោក ថោង សារ៉ាត់ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងក្រុមគ្រួសារ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

ស្មៀន ប្រចាំភូមិអូកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រគល់អំណោយជាថវិការចំនួន៥០ម៉ឺនរៀល ដែលជាអំណោយរបស់ លោកស្រី ទាវ ធីតា និងក្រុមគ្រួសារ ជូនគ្រួសាររបស់លោក កែវ ណាង ពិការភ្នែកទាំងសងខាង។

លោក កែវ ណាង មានប្រពន្ធឈ្មោះ វៀង ហឿនបង រស់នៅភូមិអូកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងស្ថានភាពក្រលំបាក ដោយសារត្រូវផ្គត់ផ្គង់ ជីវភាពរបស់គ្រួសារទាំងមូល។ អ្វីដែលគួរឲ្យសរសើរសម្រាប់ លោក កែវ ណាង បុរសពិការភ្នែកទាំងសងខាងរូបនេះ គឺលោកបានខិតខំប្រឹងប្រែងធ្វើការ បើទោះបីជាខ្លួន ពិការភាពក៏ដោយ ហើយលោកក៏បានចុះចាញ់ភាពលំបាកទាំងអស់នេះឡើយ។

នៅក្នុងឱកាសនោះ លោក កែវ ណាង ក៏បានអរគូនដល់ លោកស្រី ទាវ ធីតា និងលោក ថោង សារ៉ាត់ ដែលបានជួយជាអំណោយសប្បុរសធម៌ជូនគាត់ និងគ្រួសារនាពេលនេះ។ ហើយលោកក៏បានជូនពរឲ្យលោកស្រី និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ និងមានភាពជោគជ័យជារៀងដរាបតទៅ។

គួរបញ្ជាក់ថា ជានិច្ចកាល លោកស្រី ទាវ ធីតា ភរិយាលោក ថោង សារ៉ាត់ តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រទៅតាមលទ្ធភាពដែលលោកស្រី និងក្រុមគ្រួសារមាន៕