(បាត់ដំបង)៖ ពិធីអបអរខួបលើកទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» នៅខេត្តបាត់ដំបង ដែលទើបប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកក្កា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធាន កិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត អស់លោកលោកស្រី សមាជិកសមាជិកា គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិក សមាជិកា ជាសប្បុរសគ្រប់មជ្ឍដ្ឋាន ភ្ញៀវជាតិ និងអន្តរជាតិ មន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសមាជិក សមាជិកា ជាច្រើននាក់ចូលរួមផងដែរ។

លោកបណ្ឌិត ប៊ុន គឹមស៊ាន ប្រធានគណ:កម្មាធិការសាខាខេត្តបានថ្លែងថា សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបំពេញតួនាទីរបស់ខ្លួនស្របតាមគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមទាំងប្រាំពីរ និងបានអនុវត្តវិស័យស្នូលទាំងបួនរបស់កាកបាទក្រហមកម្ពុជា រួមមាន៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ, ការថែទាំសុខភាពសហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍន៍ស្ថាប័ននិងធនធាន ដោយមិនលំអៀង និងគ្មានការបែងចែក សញ្ជាតិ ពូជសាសន៍ ភេទ ជំនឿសាសនា ភាសា វណ្ណៈ ឬនិន្នាការនយោបាយ ឬដោយមូលហេតុអ្វីឡើយ។

លោកបណ្ឌិត ប៊ុន គឹមស៊ាន បានបន្តថា អំពីសមិទ្ធផល ជាក់ស្តែងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងរួមាន៖

*ទី១៖ បានចុះចែកអំណោយមនុស្សធម៌សរុបបាន ៥២៨លើក ស្មើ នឹង៣៦,៧៣៣គ្រួសារ មានមនុស្ស ក្នុងបន្ទុកចំនួន១១៤,១៤៤នាក់/ស្រី ៤២,៦៨៨នាក់ ចំណាយថវិកាអស់ ១,៣០១,៨៩៥.៨៦ដុល្លារ
*ទី២៖ បានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការខេត្ត ចុះអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍
*ទី៣៖ បើកវគ្គបណ្តុះបណ្ដាលច្បាប់ចរាចរណ៍ បាន៨៩៥ លើកមានអ្នកចូលរួម២២,១៨៣នាក់/ស្រី ១២,៩៨៦នាក់
*ទី៤៖ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការខេត្ត ចុះអប់រំផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍បាន៤លើកបាន១,៦១៥គ្រឿង/នាក់
*ទី៥៖ បានជីកស្រះទឹកចំនួន១៦ ស្រះអណ្ដូងស្នប់(អាហ្វីដេស) ២៦អណ្ដូង អណ្ដូងលូ៣០អណ្ដូង បានកសាងបង្គន់អនាម័យពីស័ង្គសី១៤៤បង្គន់ និងបង្គន់អនាម័យពីថ្ម២ខ្នង/៤បន្ទប់
*ទី៦៖ បានផ្តល់ធុងចម្រោះទឹកស្អាត ចំនួន១២៧ធុង ស៊ីទែនស្តុកទឹកភ្លៀងចំណុះ៥, ០០០លីត្រចំនួន១៧អាង និងផ្តល់ស៊ីតែនទឹកចល័តដោះស្រាយគ្រោះរាំងស្ងួតចំណុះ៥,០០០ លីត្រ ចំនួន១៤ធុង
*ទី៧៖ បានចុះអប់រំពីសុខភាពមាតា ទារក និងកុមារដោយផ្តល់អាហារគ្រប់គ្រឿង និងអាហារូបត្ថម្ភ ដល់ស្រ្តីមានផ្ទៃពោះ និងសម្រាលកូនរួច

*ទី៨៖ ជំរុញកុមារអាយុក្រោម៥ឆ្នាំទៅពិនិត្យសុខភាព និងចុះអប់រំពីសុខភាពអនាម័យទឹកស្អាតតាមសាលារៀនបាន៤,៤១០លើក មានអ្នកចូលរួម ២៣,៧២៧នាក់
*ទី៩៖ បានកសាងផ្ទះជូនប្រជាពលរដ្ឋក្រីក្របំផុត និងគ្មានផ្ទះនៅចំនួន ២ខ្នង នៅក្នុងឃុំដូនបាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង *ទី១០៖ បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះអប់រំផ្សព្វផ្សាយពីជម្ងឺគ្រុនឈាម និងចុះដាក់ថ្នាំអាបេតតាមខ្នងផ្ទះបាន៤លើកស្មើនឹង ៧,៨៩៦ខ្នងផ្ទះ។

ដោយឡែក នៅឆមាសទី១ ឆ្នាំ២០១៩នេះ សាខាបានចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយខ្យល់កន្ត្រាក់បានចំនួន ៥២លើក ស្មើនឹង ៣៣,
២០០គ្រួសារ មានមនុស្សក្នុងបន្ទុក៩១,៨៥៥នាក់/ស្ត្រី៣៥,៥៦៥នាក់ ចំណាយថវិកាសាខាខេត្តសរុបចំនួន៧០,៧៦៦.៣៤ដុល្លារ,បានផ្តល់អណ្តូងទឹកស្នប់ជូនតំបន់ខ្វះខាតទឹកប្រើប្រា
ស់ចំនួន ២អណ្តូង, បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលមូលដ្ឋានចុះអប់រំផ្សព្វផ្សាយពីជម្ងឺគ្រុនឈាម និងចុះដាក់ថ្នាំអាបេតតាមខ្នងផ្ទះបាន១លើកស្មើនឹង១,៩៧៤ខ្នងផ្ទះ និងសហការជាមួយនគរបាលខេត្ត មន្ទីរសាធារណៈការខេត្ត ចុះផ្សព្វ ផ្សាយច្បាប់ចរាចរណ៍តាមដងផ្លូវបានចំនួន២លើក បាន ៧៩៥ គ្រឿង/នាក់។

លោកបានបន្តទៀតថា កត្តាប្រឈមដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជួបប្រទះរួមមាន៖

*ទី១៖ បញ្ហាប្រឈមជាសកលមានដូចជា បម្រែបម្រួលអាកាសធាតុការកើនឡើងកម្តៅនៃភពផែនដីភាពរាំងស្ងួតបាតុភូតខ្យល់ព្យុះខ្យល់កន្ត្រាក់ការកើនឡើងសត្វចង្រៃ ស៊ីដំណាំ និងជម្ញឺឆ្លងថ្មីៗ
*ទី២៖ បញ្ហាប្រឈមអសកលមានដូចជា៖គ្រោះថ្នាក់ចរារចរណ៍ គ្រឿងញៀន គ្រឿងស្រវឹង អំពីហិង្សាក្នុងគ្រួសារ ចំណាកស្រុកខុសច្បាប់ គ្រោះថ្នាក់ដោយសារមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕