Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយសារមានខ្លែងហើរជាប់លើខ្សែបណ្តាញតង់ស្យុងមធ្យម

18-07-2019 17:53

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២៖០៤នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៦ (GS6-F10&F12) មូលហេតុមានខ្លែងហើរជាប់លើ ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដែលស្ថិតនៅ៖

១៖ បណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ សង្កាត់ស្វាយប៉ាក និង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
២៖ ភូមិផ្សារលិច ភូមិពោធិ៍មង្គល ភូមិដួង និងភូមិគ្រួស សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
៣៖ ភូមិទួលសំរោងខាងត្បូង សង្កាត់សំរោង
៤៖ ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
៥៖ ភូមិត្រពាំងរាំង ភូមិត្រពាំងរាំងថ្មី ភូមិអន្លង់ក្ងាន២ និង ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
៦៖ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៧៖ ផ្លូវជាតិលេខ៥ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ក្រុមការងារបច្ចេកទេស បានធ្វើការយកខ្លែងចេញរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១៦៖៤៧នាទីល្ងាចថ្ងៃនេះ ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕