Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៨ ខែកក្កដា៖ រកឃើញយានយន្ដល្មើសច្បាប់ជាង ១ពាន់គ្រឿង និងផាកពិន័យជាង១ពាន់គ្រឿង

18-07-2019 17:12

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៣៥៧គ្រឿង រកឃើញល្មើសច្បាប់១,៥៨៩គ្រឿង (ម៉ូតូ៧៤%) អប់រំ៣៥៣គ្រឿង និងផាកពិន័យ ១,២៣៦គ្រឿង, នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៣៩៦គ្រឿង, អប់រំ១៥៧គ្រឿង និងផាកពិន័យ៩៦៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៣,៦៧៥គ្រឿង រកឃើញយានយន្តល្មើស២២,៩១០គ្រឿង (ម៉ូតូ៧២%) ក្នុងនោះអប់រំ៦,២៩៣គ្រឿង និងផាកពិន័យ១៦,៦១៧គ្រឿង (ម៉ូតូ៧៦%)ផងដែរ៕