(ព្រះសីហនុ)៖ កម្លាំងនគរបាលមូលដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានលួចម៉ូតូរបស់ជនរងគ្រោះ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ យិន វន អាយុ១៧ឆ្នាំ, ទី២៖ ឈ្មោះ រុន ឧស្សាហ៍ អាយុ១៥ឆ្នាំ និងទី៣៖ ឈ្មោះ ព្រំ សីហា អាយុ១៧ឆ្នាំ ពីបទលួចម៉ូតូ ១គ្រឿងម៉ាក
ស៊ូមម័រ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ របស់ជនរងគ្រោះឈ្មោះ រស់ ម៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលមូលដ្ឋាន ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានតាមស្រាវជ្រាវរហូតតាមចាប់ជនសង្ស័យទាំង ៣នាក់តែម្តង។

សម្រាប់ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តទៀត៕