(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ច មន្ដ្រីនគរបាលជាតិចំនួន ៣រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលកំពុងបម្រើការងារនៅតាមច្រកទ្វារព្រំដែនអន្ដរជាតិ។ នេះបើតាមសេចក្ដីប្រកាស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

មន្ដ្រីនគរបាលទាំង៥រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលត្រូវសម្ដេចក្រឡាហោម ស ខេង តែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ត្រី កែវ ជា ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិក្អមសំណ ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិកោះរកា នៃនាយកដ្ឋានច្រកទ្វារទី២

*ទី២៖ លោកឧត្តមសេនីយ៍ត្រី រឹម លឹមសេង នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិកោះរកា ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិក្អមសំណ នៃនាយកដ្ឋានច្រកទ្វារទី២

*ទី៣៖ លោកវរសេនីយ៍ឯក អ៊ុក ឡុង ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ ទៅជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១

*ទី៤៖ លោកវរសេនីយ៍ឯក កៅ សារ៉ាណា ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ

*ទី៥៖ លោកវរសេនីយ៍ឯក គង់ ឡងឌី ពីនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងស្រែ ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង៖