(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងឱ្យដឹងថា ចំណតរថយន្តបណ្តោះអាសន្ននៅខាងមុខប្រាសាទអង្គរវត្តបច្ចុប្បន្ន នឹងត្រូវបញ្ឈប់ប្រតិបត្តិការចាប់ពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ តទៅ ដោយត្រូវប្ដូរទៅចតនៅចំណតថ្មី ដែលមានទីតាំងនៅផ្នែកខាងលិចបន្តិច នៃចំណតបណ្តោះអាសន្នបច្ចុប្បន្ន។

បើតាមសេចក្ដីអាជ្ញាធរជាតិអប្សរា ទីតាំងចំណតរថយន្តបណ្តោះអាសន្នបច្ចុប្បន្ន នឹងត្រូវរៀបចំជាកន្លែងដាំកូនឈើឡើងវិញ ដោយរក្សាមួយផ្នែកនៃទីតាំងនេះ សម្រាប់ប្រើប្រាស់ជាចំណតរបស់រ៉ឺម៉កកង់បី៕