(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៣៨៧គ្រឿង រកឃើញល្មើសច្បាប់១,៧៦៧គ្រឿង (ម៉ូតូ៧៣%) អប់រំ៣៨៨គ្រឿង និងផាកពិន័យ ១,៣៧៩គ្រឿង, នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៥៦៣គ្រឿង, អប់រំ២១៥គ្រឿង និងផាកពិន័យ៥៩១គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៧,៣១៨គ្រឿង រកឃើញយានយន្តល្មើស២១,៣២១គ្រឿង (ម៉ូតូ៧២%) ក្នុងនោះអប់រំ៥,៩៤០គ្រឿង និងផាកពិន័យ១៥,៣៨១គ្រឿង (ម៉ូតូ៧៧%)ផងដែរ៕