(ភ្នំពេញ)៖ ក្រុមហ៊ុនលក់រថយន្ត Kia ដែលនាំចូលនិងចែកចាយដោយក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំកម្មវិធីចាប់រង្វាន់មាសសុទ្ធមួយគីឡូរបស់ខ្លួន ដើម្បីជាការឆ្លើយតប ទៅនឹងសន្ទុះនៃការគាំទ្រ ពីសំណាក់អតិថិជនដែលបានប្រើប្រាស់ និងជឿជាក់រថយន្ត Kia កន្លងមក។

កម្មវិធី «ចាប់រង្វាន់មាសសុទ្ធមួយគីឡូ» ខាងលើនេះ ធ្វើឡើងនារាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងឱកាសចាប់រង្វាន់នេះ ក្រុមហ៊ុន បានចាប់រង្វាន់មាសសុទ្ធ ១គីឡូ, ៥តម្លឹង, ១តម្លឹង, ៥ជី និង១ជី។

ជាមួយគ្នានេះដែរ អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំមាសសុទ្ធ១គីឡូក្រាម ពីក្រុមហ៊ុនលក់រថយន្ត Kia នោះ គឺបានទៅលើអតិថិជនដែលមានឈ្នោះ លី ស្រីមុំ បានទិញរថយន្តប្រភេទ Kia Picanto ចំណែកឯអ្នកឈ្នះរង្វាន់មាសសុទ្ធ៥តម្លឹង បានទៅលើអតិថិជនឈ្មោះ យីម សំណាង ដែលបានទិញរថយន្ត KIA Grand Carnival។

សូមបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនលក់រថយន្ត Kia បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាអរគុណសម្រាប់ការគាំទ្រនូវផលិតផល ព្រមទាំងសេវាកម្ម នានារបស់ខ្លួន។ ក្នុងនោះផងដែរ រាល់អតិថិជនទាំងអស់ ដែលមិនមានសំណាងឈ្នះរង្វាន់ធំនោះ នឹងទទួលបាននូវមាសសុទ្ធ១ជី ពីក្រុមហ៊ុនលក់ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ០៩៥ ៩៩៩ ៧៩៩/ ០៩៥ ៩៩៩ ១៩១ Website: www.kiamotors.com.kh Facebook: www.facebook.com/kiamotorsKH៕