(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ពីប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានតែងតាំងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ផងដែរ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖