(កោះកុង)៖ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និងលោក ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង និងលោកស្រី ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ បានអញ្ជើញដង្ហែទៀនព្រះវស្សា ប្រគេនព្រះសង្ឃ ចំនួន ៧វត្ត ដែលនិមន្តមកពីគ្រប់ឃុំ ក្នុងស្រុកស្រែអំបិល រួមមាន៖ វត្តសាលាម្នាង វត្តព្រះពុទ្ធនានារាម វត្តអង្គរភ្នំខ្លុង វត្តមុនីជីខលើ វត្តជលធីគីរីវ័ន វត្តអង្គត្នោត និងវត្តមុនីជលទ្ធារាម ។

លោក ដុំ យុហៀន បានថ្លែងថា «ប្រទេសកម្ពុជាយើងស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាល់ថ្ងៃមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើន គ្រប់វិស័យ រួមនិងពុទ្ធសាសនាផងដែរ។ សម្ធិផលទាំងនេះហើយ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ដែលធ្វើឲ្យប្រទេសជាតិរីកចម្រើនឥតឈប់ឈរ និងមានសុខសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស»

លោក ដុំ យុហៀន ក៏បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ ត្រូវចូលរួមគ្នាថែរក្សាសុខសន្តិភាព ដែលមានស្រាប់ឲ្យបានគង់វង្ស មិនត្រូវជឿលើការញុះញង់របស់ក្រុមណាមួយដែលចង់បំផ្លាញសេចក្តីសុខ របស់បងប្អូន និងរាជរដ្ឋាភិបាលកម្ពុជា ដែលឈ្នះឆ្នោតដែលកើតចេញពីសម្លេងប្រជាជន៕