(បាត់ដំបង)៖ អគារសិក្សាមួយខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់។

ក្នុងពិធីដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត សុខ ផល និងមានការចូលរួមពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ, លោក អ៊ុយ រី, លោក ងួន រតនៈ អភិបាលខេត្ត និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និស្សិតអាហារូបករណ៍ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ ។

ក្នុង ឱកាស នោះ លោក ងួន រតន: និង លោក សុខ ផលបាន មានមតិ លេីកឡើងអំពីការរីកចម្រើនលេីគ្រប់វិស័យ ពិសេស វិស័យ អប់រំ និង បាន ផ្ដល់ ការ អប់រំ ណែនាំ ដល់អង្គពិធីពិសេសយុវជនជាសិស្សនិស្សិតឲ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ពិសេសបញ្ហាគ្រោះថ្នាក់ចរាចរ និងបញ្ហាគ្រឿងញៀន ។

ក្នុងពិធីនេះដែរ លោកសុខ ផល បានឧបត្ថម្ភ និង ចែកមួកសុវត្ថិភាពជូនដល់សមាជិកទាំងអស់ ដែលបានចូលរួមអង្គពិធីគ្រប់ៗគ្នា៕