(ភ្នំពេញ)៖ រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! រង្វាន់ កាន់តែរំភើប និងកាន់តែជក់ចិត្ត ដែលមិនធ្លាប់មានពីមុនមកជាមួយ ការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី2 និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី3។

គិតមកត្រឹមថ្ងៃនេះ គឺជាសប្តាហ៍ទី ៣ ហើយដែលក្រុមហ៊ុន សាមសុង បានរកឃើញអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ដ៏ពិសេសអស្ចារ្យប្រចាំឆ្នាំមិនធ្លាប់មានក្នុងឱកាសកម្មវិធីប្រូម៉ូសិន “មហាសំណាង មហារង្វាន់” ពីការទិញទូទស្សន៍ សាមសុង គ្រប់ម៉ូឌែល ទាំងអស់! ចំណែកអ្នកឈ្នះរង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 កាលពីសប្ដាហ៍ទី២ ដែលអញ្ជើញមកទទួលរង្វាន់ បានថ្លែងទាំងរំភើបរីករាយថា “នេះជាលើកទី១ហើយ ដែលខ្ញុំបានឈ្នះរង្វាន់ ហើយជារង្វាន់ធំទៀត…សប្បាយចិត្តមែនទែន សប្បាយរហូតមិនដឹងរកពាក្យអ្វីមកនិយាយបាន។ ឈ្នះពិត រង្វាន់ពិត!”

រីឯអ្នកឈ្នះដែលឈ្នះរង្វាន់ធំទី2 ទូរទស្សន៍ សាមសុង 55” ក៏សំដែងការសប្បាយរីករាយដែរថា “សប្បាយចិត្ត សប្បាយចិត្តខ្លាំងហ្មង…គ្រាន់តែក្រុមហ៊ុនបានខលទៅប្រាប់ថាខ្ញុំត្រូវរង្វាន់ភ្លាម គឺថាខ្ញុំលោតកញ្ឆែងផ្អើលគេផ្អើលឯងពេញផ្ទះហ្មងហើយគ្រប់គ្នានៅផ្ទះ ក៏សប្បាយដូចខ្ញុំដែរ។ ខ្ញុំសូមអរគុណមែនទែន ដល់ក្រុមហ៊ុនសាមសុងដែលបានបង្កើត មហាសំណាងនេះ ”។

បើយោងតាម លោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ចំនួននៃអតិថិជន ដែលបានជាវទូរទស្សន៍ សាមសុង គ្រប់ម៉ូឌែលទាំងអស់ជាមួយនឹងឱកាសចូលរួមក្នុងកម្មវិធី “មហាសំណាង មហារង្វាន់” មានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន!

ហើយតាងនាមឲ្យក្រុមហ៊ុនសាមសុង យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជម្រុញប្រជាប្រិយភាពផលិតផលសាមសុង និងជម្រុញការលក់ផលិតផលឲ្យបានច្រើន ដើម្បីជាប្រយោជន៍ដល់អាជីវករ និងអតិថិជនយើងផងដែរ ។ ហើយ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជននិងអាជីវករទាំងអស់ដែលបានគាំទ្រ និងស្រលាញ់ផលិតផលសាមសុងរហូតមក។ទន្ទឹមនឹងនេះ ក៏សូមចូលរួមអមអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី3នេះផងដែរ ។

សូមរំលឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី3 របស់កម្មវិធី “មហាសំណាងមហារង្វាន់” ពីការទិញទូទស្សន៍ សាមសុង ក្នុងចំណោមឱកាសចំនួន 8 ដងរៀងរាល់ថ្ងៃសុក្រ ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង ។ ហើយនេះជាសប្តាហ៍ទី3នៃការចាប់ដ៏ រំជួលចិត្តនេះ ហើយ ក៏បានរកឃើញអ្នកឈ្នះចំនួន ១២ រូប បន្ថែមទៀតផងដែរ ។ ខាងក្រោមនេះគឺជាតារាងឈ្មោះអតិថិជនទាំងអស់ដែលបានឈ្នះនូវមហារង្វាន់អស្ចារ្យក្នុងកម្មវិធីប្រូម៉ូសិនពិសេសប្រចាំឆ្នាំពីការជាវទូរទស្សន៍ សាមសុង ៖

សូមបញ្ជាក់ផងដែរថា អតិថិជនដែលមិនទាន់បានទិញទូរទស្សន៍ សាមសុងទាំងអស់ក៏សូមរួសរាន់ជាវឥឡូវនេះព្រោះនៅសល់ត្រឹមតែ៥សប្តាហ៍ទៀតប៉ុណ្ណោះ និងកុំភ្លេចសួររកប័ណ្ណធានាពីហាងដែលបានទិញ ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំឆ្នាំដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង!

ដោយឡែកសម្រាប់អតិថិជន ដែលបានជាវហើយតែពុំទាន់បានឈ្នះនៅឡើយកុំទាន់អស់សង្ឃឹម! សូមរង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀត។ ប្រញាប់ឡើង! រង្វាន់ធំៗអស្ចារ្យជាច្រើនទៀតកំពុងរង់ចាំអតិថិជនទាំងអស់គ្នា!

សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link (https://www.facebook.com/SamsungCambodia/ ) ឬទាក់ទងមកកាន់ 1800-203232 ៕