(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៧៨១គ្រឿង រកឃើញល្មើសច្បាប់១,៤១០គ្រឿង(ម៉ូតូ៧៤%) អប់រំ៣២១គ្រឿង និងផាកពិន័យ១,០៨៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៣ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន២,៥០២គ្រឿង, អប់រំ២២២គ្រឿង និងផាកពិន័យ៧៤០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៧,៩៩២គ្រឿង រកឃើញយានយន្តល្មើស១៦,៧៨៨គ្រឿង(ម៉ូតូ៧២%) ក្នុងនោះអប់រំ៤,៦០២គ្រឿង និងផាកពិន័យ១២,១៨៦គ្រឿង (ម៉ូតូ១០០គ្រឿង)៕