(ភ្នំពេញ)៖ ជាដំណឹងល្អមួយសម្រាប់បងប្អូន ដែលនិយមប្រើប្រាស់សេវាជិះរ៉ឺម៉កម៉ូតូកង់បី ឬតាក់ស៊ី ដោយសារតែនៅពេលនេះ អង្គភាពព័ត៌មាន Fresh News បានសហការជាមួយក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនចល័ត តាមតម្រូវការឈានមុខគេ នៅក្នុងតំបន់អាស៊ី បានផ្តល់ការជិះ រថយន្តតាក់ស៊ី ម៉ូតូកង់បី តម្លៃ៨,០០០រៀល ចំនួន៣លើក ដោយឥតគិតថ្លៃ។

ដើម្បីទទួលបានការជិះរថយន្តតាក់ស៊ី ម៉ូតូកង់បី ដោយឥតគិតថ្លៃនេះ បងប្អូនដែលមានកម្មវិធី Grab ប្រើប្រាស់ក្នុងទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន គ្រាន់តែវាយ Promo Code ពាក្យថា «fresh» ឬពាក្យ «freshnews» នឹងទទួលបានការផ្តល់ជូននេះភ្លាមៗ។

សូមចុច Link នៅទីនេះដើម្បីជិះ Grab ឥតគិតថ្លៃ !

ការផ្តល់ជូនការជិះរ៉ឺម៉កម៉ូតូកង់បីតម្លៃ៨,០០០រៀលចំនួន៣ដងនេះបានសេចក្តីថា នៅពេលប្អូនត្រូវការជិះរ៉ឺម៉កកង់បី តាមរយៈ Grab ហើយការចំណាយនៃការជិះមានចំនួនស្មើ ឬក្រោម៨,០០០រៀល គឺអ្នកជិះមិនត្រូវបង់ថ្លៃនោះទេ។ ផ្ទុយទៅវិញបើការជិះនោះលើសពី៨,០០០រៀល បងប្អូនត្រូវដកតម្លៃ៨,០០០រៀលចេញ ហើយបង់លុយនៅសល់។

ឧទាហរណ៍ថា អ្នកជិះរ៉ឺម៉កម៉ូតូកង់បីពីវិទ្យាល័យបាក់ទូក ទៅព្រលានយន្តហោះអន្តរជាតិភ្នំពញ គឺត្រូវចំណាយអស់១៤,៣០០រៀល ដូច្នេះអ្នកជិះត្រូវដក៨,០០០រៀលចេញ នៅសល់៨,៣០០រៀល ដែលត្រូវបង់ថ្លៃរ៉ឺម៉កម៉ូតូកង់បី៕