(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៦៩១គ្រឿង រកឃើញល្មើសច្បាប់១,៥៦៧គ្រឿង (ម៉ូតូ២២%) អប់រំ៣៥០គ្រឿង និងផាកពិន័យ ១,២១៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៩ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ២,៧៨០គ្រឿង, អប់រំ១៩៥គ្រឿង និងផាកពិន័យ៣៩៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៤,៣០៥គ្រឿង រកឃើញយានយន្តល្មើស១០,១៩១គ្រឿង (ម៉ូតូ៣០%) ក្នុងនោះអប់រំ៣,០២៣គ្រឿង និងផាកពិន័យ៧,១៦៨គ្រឿង (ម៉ូតូ៧៩%)ផងដែរ៕