(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ច ដល់មន្ត្រី២រូប ពីអភិបាលរងខេត្តកំពត ឱ្យមកបម្រើការងារនៅទីស្តីក្រសួងមហាផ្ទៃ និងសម្រេចតែងតាំងមន្ត្រី២រូប ជាអភិបាលរងខេត្តកំពតវិញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ នេះយោងតាមអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

មន្ត្រី៤ រូបដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងភារកិច្ចរួមមាន៖

*ទី១៖ លោក ជឹង ផល្លា ពីអភិបាលរងខេត្តកំពត ឱ្យមកបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ
*ទី២៖ លោក ស៊ឹម វុទ្ធា ពីអភិបាលរងខេត្តកំពត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ
*ទី៣៖ សេង សិរីបុត្រ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវតែងតាំងជាអភិបាលរងខេត្តកំពត
*ទី៤៖ លោក ភូ លិ ឋានន្តរស័ក្តិវរ​មន្ត្រី ថ្នាក់លេខ២ ត្រូវតែងតាំងជាអភិបាលរងខេត្តកំពត៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល៖