(ភ្នំពេញ)៖ អតិថិជន ដែលកំពុងតែកាន់ប្រើស្មាតហ្វូនទាំងអស់ ពិតជាដឹងច្បាស់ហើយពីចំណុចពិសេសៗរបស់ស្មាតហ្វូន សាមសុង ក្នុងពេលបច្ចុប្បន្ននេះ។

បើនិយាយឱ្យសាមញ្ញទៅអ្នកប្រើប្រាស់រូបណា ដែលមិនត្រូវការស្មាតហ្វូន ដែលមានល្បឿនលឿន អាចផ្ទុកឯកសារ និងរូបថតបានច្រើន ថតបានច្បាស់ និងប្រើប្រាស់បានយូរ! ពិតមែនអត់?

ពិតណាស់ជាមួយនឹងតម្រូវការចាំបាច់ទាំងអស់នេះហើយទើបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវស្មាតហ្វូន Samsung Galaxy A80 ស៊េរីទំនើបចុងក្រោយសម្រាប់អតិថិជនទាំងអស់គ្នា!

ជាក់ស្តែងក្រោយពីស្មាតហ្វូននេះ ដាក់សម្ពោធលក់ជាផ្លូវការរួចមកកាលពីពេលថ្មីៗនេះបានធ្វើឱ្យមានការស្ញប់ស្ញែង និងសរសើរខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់ទាំងអស់។

សូមបញ្ជាក់ថា ចំណុចដែលអស្ចារ្យ និងលេចធ្លោបំផុតសម្រាប់ Samsung Galaxy A80 នេះដែលអាចធ្វើឱ្យលោកអ្នកលង់ចិត្ត និងមិនសរសើរមិនបាននោះគឺ៖

* Rotate Camera៖ ជាកាមេរ៉ាបង្វិលឆ្លាស់គ្នាទាំងមុខ និងក្រោយលើទីតាំងតែមួយជាមួយនឹងរចនាបទថ្មីប្លែកដាច់គេទាំងអស់ក្នុងពិភពលោក!

* Very Big Pixel Camera (48MP + 8MP+ 3D ToF Sensor)៖ មិនថាថតរូប ថតវីដូអូ ឬ Live លើបណ្តាញសង្គម (Facebook, Instagram) នោះទេគឺពិតជាច្បាស់ល្អឥតខ្ចោះតែម្តង!

* Big Full Screen (6.7”)៖ ជាទំហំអេក្រង់ដែលធំពេញតួប្រភេទ New Infinity Display ស្ទើរតែគ្មានគែមលើពិភពលោក!

* Super AMOLED៖ បង្ហាញរូបភាពបានច្បាស់ម៉ត់ ត្រជាក់ភ្នែកយ៉ាងល្អឥតខ្ចោះ!

* Long Battery៖ ទំហំថ្ម 3,700 mAh អាចប្រើប្រាស់បានយូរ។

នៅមិនទាន់អស់នៅឡើយទេ សម្រាប់ចំណុចពិសេសអស្ចារ្យរបស់ Samsung Galaxy A80 នេះ! គ្រាន់តែប៉ុន្មានចំណុចខាងលើ គឺអាចធ្វើឱ្យលោកអ្នកដកចិត្តពុំរួចបាត់ទៅហើយ!

ដូច្នេះប្រសិនបើអតិថិជនទាំងអស់ ចង់ដឹងកាន់តែច្បាស់ថា Galaxy A80 នេះល្អអស្ចារ្យ និងឡូយប៉ុនណានោះ កុំនៅចាំអីទៀត! សូមអញ្ជើញទៅជាវ និងកាន់ផ្ទាល់ដោយខ្លួនឯងភ្លាមទៅ!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232 ៕