(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៨៦នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៦ករណី ឃាត់ខ្លួន១៦៣នាក់ និងប្រើប្រាស់១១ករណី ឃាត់ខ្លួន២៣នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ មានចំនួនសរុប៤,៣៨១ករណី ដោយឃាត់មនុស្សចំនួន៩,៤៥៨នាក់ (ស្រី៧១០នាក់) (ជនបរទេស១៨៧នាក់ ស្រី៤០នាក់ មាន៧សញ្ជាតិ)៕