(ភ្នំពេញ)៖ ក្រុមហ៊ុន Xiaomi បានយកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ជាថ្ងៃប្រកាសការមកដល់របស់ Mi 9T នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទនេះជាប្រភេទស្មាតហ្វូន ថ្មីបំផុតនៅក្នុងត្រកូល Mi 9 ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ស្របពេលជាមួយគ្នានេះក៏បាននាំយកមកជាមួយនូវ នាឡិការដៃ Mi Band4, Mi TV និងដំណោះស្រាយនៃគ្រឿងសង្ហារឹមឆ្លាតវៃផងដែរ។

Mi 9T នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី៧ ខែកក្កដា ក្នុងតម្លៃចាប់ពី 299$ ឡើងទៅ ដោយបំពាក់មកជាមួយបន្ទះ Chip ថ្មីបំផុតប្រភេទ Qualcomm®SnapdragonTM730 អេក្រង់លាតទំហំ 6.39 អ៊ីញ កាមេរ៉ាមុខទំហំ 20MP ដោយបំពាក់មកនូវម៉ូទ័រផុសឡើង និងកាមេរ៉ាក្រោយចំនួនបីគ្រាប់ ទំហំ 48MP។

ទូរស័ព្ទត្រកូល Mi 9 ទទួលបាននូវការពេញនិយមយ៉ាងខ្លាំង ដូចជាស្មាតហ្វូន Mi 9 និង Mi 9 SE។ Mi 9T បានបំពាក់មកជាមួយថ្មកម្លាំងខ្លាំងដល់ទៅ 4000mAh និងមុខងារអេក្រង់លាតពិតប្រាកដ ហើយក្រុមហ៊ុនក៏បានដាក់នូវតម្លៃដ៏សមរម្យ ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិតថ្មី ដែលក្រុមហ៊ុនផ្តល់ជូនអតិថិជន ប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

លោក Gao Feng ដែលជានាយកប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា ក្រៅពីទូរស័ព្ទស្មាតហ្វូន ក្រុមហ៊ុន Xiaomi ក៏ជាអ្នកនាំមុខគេក្នុងវិស័យបណ្តាញ Internet of Things (IoT) ផងដែរ។ ការប្រកាសដាក់ចេញនូវ នាឡិការដៃ Mi Band4, Mi TV និងដំណោះស្រាយនៃគ្រឿងសង្ហារឹមឆ្លាតវៃ គឺជាការឆ្លើយតបទៅនឹងសន្យារបស់ក្រុមហ៊ុន ហើយក៏ផ្តល់នូវវិធីរស់នៅបែបឆ្លាតវៃ និងអ៉ិនធើណេតដល់អ្នកគ្រប់គ្នា។

Qualcomm®SnapdragonTM730 បំពាក់នូវ CPU និង GPU ដែលមានកម្លាំង និងប្រសិទ្ធភាពកាន់តែខ្លាំង Mi 9T បានប្រើប្រាស់នូវបន្ទះ Chip Qualcomm®SnapdragonTM730 ដែលមានលក្ខណៈល្អបំផុតដូចគ្នា បើប្រៀបធៀបជាមួយ SnapdragonTM 710 ដែលប្រើប្រាស់ពីមុន គឺ CPU របស់វាមានកម្លាំងកើនឡើងដល់ 35% ចំណែកឯ GPU របស់វាវិញកើនឡើងដល់ទៅ 10% ចំពោះមុខងារ AI មានកម្លាំងកើនឡើងទ្វេរដង។ តួម៉ាស៉ីនទាំងមូលប្រើប្រាស់នូវអង្គគណនាចំនួន 8គ្រាប់ បន្ទះ Chip ប្រភេទ KryoTM 470 - 8nm ដែលមានសមត្ថភាពយ៉ាងខ្លាំង បន្ថែមពីនេះក៏បានបំពាក់មកជាមួយម៉ាស៊ីនឆ្លាតវៃ AI ជំនាន់ទី4 ដែលផ្តល់នូវមុខងារ AI កាន់តែខ្លាំង។

ស្មាតហ្វូនប្រភេទនេះ ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមថ្មីភ្លែកជាមួយនឹង Game Turbo 2.0 តាមរយៈការធ្វើឲ្យកាន់តែប្រសើរនូវមុខងារ touch response កម្រិតបង្ហាញ គុណភាពសម្លេង បណ្តាញ និងការហៅទូរសព្ទក្នុងពេលលេងហ្គេម។ កម្រិត touch response កើនខ្ពស់ដល់ទៅ 180Hz ហើយចំពោះការចុច និងរយៈពេលនៃ touch response បានកាត់បន្ថយបានដល់ទៅ 70 មីលីវិនាទី។ សមាជិកថ្មីនៃត្រកូល Mi 9 អាចផ្តល់នូវបទពិសោធន៍លេងហ្គេមកម្រិតកីឡា។

អេក្រង់លាតប្រភេទ AMOLED និងខ្នងខាងក្រោយជាកញ្ចក់ ដែលមានរាងកោងគែមដ៏ពិសេស បានប្រើប្រាស់ការរចនាប្រភេទ flame-inspired។ អេក្រង់របស់ Mi 9T បានប្រើប្រាស់នូវអេក្រង់ប្រភេទ AMOLED ទំហំ6.39 អ៉ីញ គ្មានរុន ដែលគាំទ្រក្នុងការអាន និងទម្រង់ពន្លឺ Sunlight mode 2.0 និងទម្រង់ពន្លឺlow-brightness ពណ៌ប្រផេះ និងបច្ចេកវិទ្យាការពារកម្រិត 256 ដែលផ្តល់នូវបទពិសោធន៍ នៃការទស្សនាបែបស្រឹមៗដ៏មិនគួរឲ្យជឿ។ ក្រៅពីនេះ Mi 9T ក៏ទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ការការពារភ្នែក low-blue-light eye protection ដែលផ្តល់ជូនដោយវិទ្យាស្ថានទទួលស្គាល់ និងធ្វើតេស្ត VDE ប្រទេសអាល្លឺម៉ង់ផងដែរ។ តាមរយៈការប្រើប្រាស់នូវប្រភេទម៉ូទ័រផុសឡើងរបស់កាមេរ៉ា បានធ្វើឲ្យ Mi 9T អាចសម្រេចបានូវអេក្រង់លាតដ៏ពិតប្រាកដ។

Mi 9T បានប្រើប្រាស់នូវបច្ចេកវិទ្យា nano-holographic technology ដោយគែមទាំងបួនជ្រុងនៃខ្នងខាងក្រោយ ធ្វើពីកញ្ចក់ដែលមានរាងកោង បានប្រើប្រាស់ការរចនាប្រភេទ flame-inspired ដ៏ពិសេស។ កញ្ចក់ 3D គួបផ្សំនឹងស៊ុមព័ទ្ធជុំវិញដ៏តូចធ្វើឲ្យមានអារម្មណ៍ កាន់តែស្និតពេលកាន់ក្នុងដៃ។ ទូរស័ព្ទនេះក៏បានបំពាក់មក ជាមួយបច្ចេកវិទ្យាស្កេនម្រាមដៃ នៅលើអេក្រង់ជំនាន់ទី7។ ការធ្វើឲ្យប្រសើនូវគុណភាពរបស់អង្គរឹង និង Softwear បានលើកកម្ពស់នូវសមត្ថភាពនៃល្បឿន និងប្រសិទ្ធភាពស្កេនម្រាមដៃ។

កាមេរ៉ាបីគ្រាប់ ទំហំ 48 MP និងកាមេរ៉ាមុខទំហំ 20 MP ដោយប្រើប្រាស់នូវម៉ូទ័រផុសឡើង Mi 9T បំពាក់នូវកាមេរ៉ាកាណុង AI ចំនួនបីគ្រាប់ ដោយកាមេរ៉ាស្នូលមានទំហំ 48 MP ជាមួយនឹង sensor 1/2″ Sony flagship IMX 582 ដែលអាចថតបានរូបភាព ដែលមាន resolution ខ្ពស់។ ចំពោះរូបភាពពេលយប់ (night portraits) sensor របស់កាមេរ៉ាអាចគាំទ្រក្នុងការរួមបញ្ជូលគ្នានូវ pixels 4 ដើម្បីបង្កើតជា pixels ធំ 1.6μm ដើម្បីចាប់យករូបភាពកាន់លម្អិត ក្នុងស្ថានភាពដែលមានពន្លឺខ្សោយ។

ក្រៅពីកាមេរ៉ាស្នូលទំហំ48 MP, Mi 9T ក៏មានកាមេរ៉ាទីពីរបំពាក់មកជាមួយ ultra wide-angle lens ដែលមានទំហំ13 MP ដែលមាន field of view កម្រិត 124.8 degree និងកាមេរ៉ាទីបីដែលបំពាក់មកជាមួយ telephoto lens ទំហំ 8MP។ ជម្រើសដែលផ្តល់ឲ្យពីការរួមបញ្ចូលគ្នា នៃកាមេរ៉ាទាំងបីនេះ អាចគ្រប់ដណ្តប់ទៅលើការកំណត់ជាច្រើន ហើយក៏ផ្តល់នូវបទពិសោធន៍ថតរូប ដូចទៅនឹងកាមេរ៉ា Single Lens Reflex (SLR) ផងដែរ។

Mi 9T បំពាក់នូវកាមេរ៉ាមុខទំហំ 20 MP ដោយប្រើប្រាស់នៅម៉ូទ័រផុសឡើង និងភ្ជាប់ជាមួយគម្របកញ្ចក់ត្បួងពណ៌ខៀវ។ នៅពេលកាមេរ៉ាផុសឡើង វាមានបញ្ចេញនូវពន្លឺ និងមាន sound effects មួយក្នុងចំណោម sound effectsទាំងប្រាំមួយ។ ចំពោះរង្វង់ពន្លឺនៅខាងលើវានឹងភ្លឺ ឡើងជាសញ្ញានៅពេលទទួលបានសារ និងក្នុងស្ថានភាពបញ្ចូលថ្ម។ ការថតរូប selfies ជាក្រុមជាមួយមុខងារ panorama គឺអាចដាក់ផ្តេកកាមេរ៉ា ដែលអាចឲ្យលោកអ្នកថតរូបមិត្តភក្តិទាំងអស់ ក្នុងពេលតែម្តងបាន។

ថ្មកម្លាំងខ្លាំងទំហំ 4000mAh និងការទទួលស្គាល់កម្រិតសម្លេង NFC and Hi-Res Mi 9T មានថ្មកម្លាំងខ្លាំងទំហំ 4000mAh និងទម្រង់សន្សំសំចៃថាមពល AI ដែលអាចធ្វើការផ្លាស់ប្តូរកម្រិតពន្លឺ របស់អេក្រង់ដោយស្វ័យប្រវត្តិ ព្រមទាំងដំណើរការទម្រង់ sleep mode នៅពេលយប់ទៀតផង ហើយកម្លាំងថ្មអាចប្រើប្រាស់បានមួយថ្ងៃ។ Mi 9T គាំទ្រកម្លាំងសាកថ្មដល់ទៅ 18W។ Mi 9T ផ្តល់នូវពហុមុខងារ NFC ជាមួយល្បឿននៃការទូទាត់ជួញដូរកើនឡើងដល់ទៅ 30%។

វាក៏អាចផ្តល់នូវគុណភាពសម្លេងដ៏អស្ចារ្យ ដោយបំពាក់មកជាមួយ Speaker 1217SLS និង Smart PA ព្រមទាំង sound chamber ធំទំហំ0.9cc ដែលធ្វើគុណភាពសម្លេងចាក់ទៅលឺខ្លាំងពិរោះល្អ។ ហើយ Mi 9T នៅតែរក្សារុនដោតកាសត្រចៀក 3.5mm ហើយក៏ទទួលបានការទទួលស្គាល់ ផ្នែកគុណភាពសម្លេង Hi-Res Audio។

តម្លៃ Mi 9T ប្រកាសដាក់លក់ជាផ្លូវការនៅកម្ពុជានៅថ្ងៃទី០៧ ខែកក្កដា ដែលមានបីពណ៌ គឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ក្រហម លក់ក្នុងតម្លៃ 299$ (6GB + 64GB), 339$ (6GB + 128GB)។ ការប្រកាសមកដល់របស់ Redmi7A និងការដាក់លក់ Note7 ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសចេញនូវស្មាតហ្វូនប្រភេទថ្មី Redmi7A ដែលប្រើបន្ទះ Chip Qualcomm 439 កម្លាំងថ្មកើនឡើងដល់4000mAh បើប្រៀបធៀបជាមួយ Redmi6A វិញ គឺ ID finishing បានទទួលការធ្វើឲ្យប្រសើរឡើង ប៉ុន្តែតម្លៃលើទីផ្សាររក្សានៅដូចដើមគឺ 2 + 16 តម្លៃ 99$ , 2 + 32 តម្លៃ 119$។

ចំពោះការផ្សាយផ្ទាល់តាម Facebook អំពីការធ្វើតេស្តផ្ទាល់នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ សូមតាមដានតាមរយៈ FB ID: Mi Cambodia.

ចំណែក Hero Model Middle range Note7 មានក្នុងស្តុកហើយ លក់ក្នុងតម្លៃ 199$ សម្រាប់ទំហំ ( 4 + 64)។

ផលិតផលប្រព័ន្ធអេកូ (Eco-System products)៖ ក្រុមហ៊ុន Xiaomi គឺជា platform ទីមួយនៃអ្នកប្រើប្រាស់បណ្តាញ IoT បានតភ្ជាប់គ្រឿងបរិក្ខារលើសពី 171លានគ្រឿងនៅជាង 80 ប្រទេស។ ប្រជាជនទូទាំងពិភពលោក សុទ្ធតែសង្ឃឹមថាចង់បានផលិតផលគុណភាពខ្ពស់ ដែលមានតម្លៃសមរម្យ មកលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។

លោក Gao Feng ដែលជាប្រធានប្រចាំ នៅប្រទេសកម្ពុជាបានបង្ហាញថា ដោយឈរលើការរីកចំរើន និងតម្រូវការរបស់អតិថិជន នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា។ លោកជឿជាក់ថា ផលិតផលប្រព័ន្ធអេកូជាច្រើនរបស់ក្រុមហ៊ុន Xiaomi នឹងជួយដល់អតិថិជន រួមមាន Mi TV និងដំណោះស្រាយគ្រឿងសង្ហារឹមឆ្លាតវៃជាដើម៕