(ភ្នំពេញ)៖ សិស្សចំនួន១៤នាក់ របស់សាលាអន្តរជាតិតេចសាស ដែលបានឡើងទទួលរង្វាន់មេដាយ និងវិញ្ញាបនបត្រ នៅក្នុងការប្រកួតប្រជែងគណិតវិទ្យា អូឡាំពិក របស់សិង្ហបូរី និងអាស៊ី (SASMO)កាលពីចុងខែមិថុនា ពេលនេះសិស្សទាំងអស់នេះ កុំពុងត្រូវត្រៀមខ្លួន ដើម្បីធ្វើការប្រកួតប្រជែងនៅវគ្គបន្ទាប់ទៀតក្នុង ការប្រឡងគណិត វិទ្យាអូឡាំពិកអន្តរជាតិ សិង្ហបុរី (SIMOC) នៅប្រទេស សិង្ហបុរី ។

ការប្រឡងនេះផងដែរ គឺប្រព្រឹត្តិទៅ នាថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ជាមួយបេក្ខជននៅ២១ប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍។ ជាងនទៅទៀត តំណាងសាលាអន្ដរជាតិ តេចសាស បានសង្ឃឹមថា យ៉ាងមុតមាំថា «ប្អូនៗនិងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីនាំយកមេដាយ ជូនដល់
មាតុភូមិកម្ពុជារបស់ពួកយើងវិញ។

សាលាអន្ដរជាតិ Texas មានកម្មវិធីសិក្សាតាមបច្ចេកវិទ្យាដ៏ទំនើប លើគ្រប់មុខជំនាញ សម្រាប់បុត្រ-ធីតា របស់លោកអ្នកដ៏ល្អឥតខ្ចោះ ពីប្រទេសមហាអំណាច សហរដ្ឋអាមេរិកមានបន្ទប់សិក្សាដ៏ទំនើបទាន់សម័យ សម្ភារសិក្សា, ឧបករណ៍បច្ចេកទេស និងសម្ភារលេងកំសាន្ដរបស់ក្មេងៗ ជាមួយទីធ្លាធំទូលាយ ដែលនេះ ជាឱកាសមួយ ដើម្បីឲ្យកុមារ មាតាបិតាកម្ពុជា បញ្ជូនកូនមករៀននៅទីនេះ ជាជាងបញ្ជូនកូនទៅរៀន នៅបរទេស ហើយនេះ គឺជាផ្នែកមួយ ក្នុងការកាត់បន្ថយចំណាយ ក៏ដូចជាផ្ដល់ឱកាសកាន់តែច្រើន ឲ្យសិស្សានុសិស្សទទួលបានការអប់រំ មួយប្រកបដោយគុណភាព។

គួរបញ្ជាក់ថា សាលាអន្ដរជាតិ តេចសាស មានទទួលសិក្សានុសិស្ស ចាប់ពីអាយុ២ឆ្នាំកន្លះ ឡើងទៅពីថ្នាក់មត្ដេយ្យ ដល់ទីថ្នាក់ទី៦។ ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 023211222 023223222 012336678 ឬទៅកាន់សាលាដោយផ្ទាល់ ស្ថិតនៅ ផ្ទះលេខ 39, ផ្លូវ 310, សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕