(កណ្ដាល)៖ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ និងព្រះគ្រូធម្មចារោ យឹង ស្តា ព្រមទាំងលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ បានប្រារព្ធកម្មវិធីសប្បុរសធម៌មួយចែកទេយ្យទានដល់ ក្រុមគ្រួសារក្រីក្រចំនួន៦៥គ្រួសារ។

ទេយ្យទានដែលព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ចែកជូនពលរដ្ឋក្រីក្រនោះរួមមាន បាឡុង១, មី១កេស, អង្ករ២២គីឡូក្រាម និងថវិកា៤ម៉ឺនរៀល។

ទាំងនេះជាសទ្ធាទឹកចិត្តរបស់ព្រះឃោសមុនីវង្ស ព្រះចៅអធិការ អាចារ្យ គណៈកម្មការ និងញាតិញោមពុទ្ធបរិស័ទ ជាពិសេស បានការចូលរួមពីសំណាក់លោកស្រី សរ ពុទ្ធា ម៉ៅតារា, លោកស្រី ភុំ ហៃ និងបុត្រ, លោក ញឹម ខេមរៈ និងភរិយា, លោកប្រធានការិយាល័យធម្មការ ក្រុងតាខ្មៅ និងលោកមេភូមិតាមបណ្តាលភូមិ។

ក្រៅពីសកម្មភាពសប្បុរសធម៌នេះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ តែងតែផ្ដល់ទំនុកបម្រុងព្រះសង្ឃក្នុងវត្ត ប្រមាណ២០០អង្គ ដែលចំណាយបច្ច័យប្រហែល៥០ម៉ឺនរៀល រៀងរាល់ថ្ងៃ។

ទាំងអស់នេះសុទ្ធតែជាទឹកព្រះទ័យប្រកបដោយក្តីមេត្តា របស់ព្រះឃោសមុនីវង្ស ព្រះចៅអធិការវត្ត ក្រៅពីការដឹកនាំគ្រប់គ្រង និងទំនុកបម្រុងចង្ហាន់ព្រះសង្ឃ ចំនួន២០០អង្គក្នុងវត្ត ព្រះឃោសមុនីវង្ស តែងតែមានព្រះទ័យករុណាចែករំលែកទានដល់ទុគក៌ជន តាមបណ្តាលភូមិ ក្នុងក្រុងតាខ្មៅ និងតាមបណ្តាលខេត្តនានាជាច្រើនទៀតតាមសទ្ធា៕