(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៦៤៣គ្រឿង រកឃើញល្មើសច្បាប់១,២០០គ្រឿង(ម៉ូតូ៦២%) អប់រំ៣៥០គ្រឿង និងផាកពិន័យ៨៥០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី៧ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន២,៣៤៧គ្រឿង, អប់រំ១៤៣គ្រឿង និងផាកពិន័យ៥៤៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៣,២២០គ្រឿង រកឃើញយានយន្តល្មើស៧,៨៤៥គ្រឿង(ម៉ូតូ៧៥%) ក្នុងនោះអប់រំ២,២១៥គ្រឿង និងផាកពិន័យ៥,៦៣០គ្រឿង (ម៉ូតូ៨០គ្រឿង)៕