(ភ្នំពេញ)៖ បរិបទសង្គមមានការប្រែប្រួលពីមួយជំនាន់ ទៅមួយជំនាន់ រីឯជំនាញសិក្សាវិញ ក៏មានការវិវត្តតាមសម័យកាល ដែលតម្រូវឲ្យយុវជន និងអាណាព្យាបាលត្រូវស្វែងឲ្យបានច្បាស់ សម្រាប់អាជីពការងាររបស់ខ្លួននៅពេលអនាគត។

លោក ប៉ិច បូឡែន អគ្គនាយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានថ្លែងថា សាលាភាសាអង់គ្លេសលីដឺលែន មិនត្រឹមតែង្រៀនភាសាអង់គ្លេសតែបណ្ណោះទេ ប៉ុន្តែថែមទំាង បញ្ចូលជំនាញសំខាន់៣ទៀតក្នុងកម្មវិធីសិក្សារួមមាន សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យា ពីព្រោះជំជាញលើនេះឆ្លើយតបទៅនឹងតម្រូវការការងារក្នុងសតវត្សទី២១។

លោកលើកឡើងពី Entrepreneurship (សហគ្រិនភាព)៖ ទាក់ទងសហគ្រិនភាព គឺលីដឺលែនចង់បណ្តុះបណ្តាលស្មារតីសហគ្រិន ទោះបីជាថ្ងៃអនាគត សិស្សចេញទៅប្រកបអាជីវកម្មទីកន្លែងណាក៏ដោយ សិស្សមានសមត្ថភាព និងម្ចាស់ការលើខ្លួនឯង។ ជាមួយគ្នានេះ ប្រសិនបើឪពុកម្តាយរបស់សិស្សកំពុងប្រកបអាជីវកម្ម សិស្សនឹងជួយការងារទាំងនោះបានច្រើន។

លោក ប៉ិច បូឡែន ថ្លែងថា «អញ្ចឹងគាត់និយាយភាសាអង់គ្លេស ក្នុងបរិបទសហគ្រិន និយាយភាសាអង់គ្លេសក្នុងបរិបទ ដែលគាត់ប្រកបអាជីវកម្មបាន ព្រោះមានអ្នកជាច្រើនចេះភាសាអង់គ្លេស ប៉ុន្តែពេលចូលតុជំនួយជាមួយគេ និយាយមិនចេញផង និយាយដោយត្រង់សូម្បីតែមនុស្សធំៗអាយុ៣០ ទៅ៤០ឆ្នាំក៏ដោយ ។ ចេះអង់គ្លេសនិយាយបានប្រាវ ចូលទៅក្នុងតុជំនួយមិនដឹងនិយាយថាម៉េច។ ប៉ុន្តែមិនត្រឹមតែរៀនភាសា តែយើងបណ្តុះអាគំនិតសហគ្រិនហ្នឹង»។

លោកអគ្គនាយក បានលើកឡើងបន្តពី Leadership (ភាពជាអ្នកដឹកនាំ)៖ ទាក់ទងនឹងភាពជាអ្នកដឹកនាំ មនុស្សភាគច្រើនមានគំនិតសហគ្រិនហើយ មានគំនិតចំណេះដឹងឆ្លាតហើយ ប៉ុន្តែអ្នកខ្លះមានចំណេះតែចរិតអន់។ លោកឃើញថា អ្នកខ្លះពូកែណាស់ខាងធ្វើការ ប៉ុន្តែធ្វើការម្នាក់ឯងបាន ដល់ពេលធ្វើការងារជាក្រុមបែរជាឈ្មោះគ្នា ពោលបើមិនប៉ះសម្តីនឹងគេទេ គឺអន់ចិត្តនឹងសម្តីគេទៅវិញ។

លោកថ្លែងបន្ថែមថា «យើងអត់ចង់ឲ្យអញ្ចឹង។ ពេលខ្លះមិនមែនមនុស្សចរិតអន់នោះមិនល្អទេ ប៉ុន្តែចរិតប្លែកពីគេ ពិបាកធ្វើការងារជាក្រុម អត់សូវមានទំនួលខុសត្រូវ អត់មានផែនការជីវិត ពេលខ្លះអ្នកខ្លះអាយុ៥០ ទៅ៦០ឆ្នាំ អត់ទាំនដឹងថាជីវិតមិនដឹងទៅណាទៅណីទេ។ អញ្ចឹងទោះបីគាត់រៀនអង់គ្លេសក៏ដោយ យើងបញ្ចូលអាបរិបទហ្នឹង ការធ្វើការងារជាក្រុមសំខាន់មែនទែន»។

ចំណុចចុងក្រោយ លោក ប៉ិច បូឡែន ក៏បានលើកឡើងពី Technology (បច្ចេកវិទ្យា)៖ បច្ចេកវិទ្យា វានឹងមានការផ្លាស់ប្តូររបៀបធ្វើការ ផ្លាស់ប្តូររបៀបប្រកបអាជីវកម្ម។ អញ្ចឹងហើយបានជាសាលា នឹងផ្តល់បទពិសោធន៍ទាំងឡាយ ដែលសិស្សគួរដឹងថា បច្ចេកវិទ្យាឥឡូវដើរដល់ណាហើយ តាមរយៈភាសាអង់គ្លេស។ លោកថ្លែងថា «យើងចង់ឲ្យយុវជនរបស់យើង កូនរបស់យើងឃើញបច្ចេកវិទ្យាដល់ណាហើយ»។

គួរបញ្ជាក់ថា សាលាភាសាអង់គ្លេសលីដឺលែន គឺជាសាលារៀនដែលទំនើបឈានមុខមួយ នៅក្នុងប្រទេសកម្ពុជា ដែលបាននាំយកនូវការបង្រៀនបែបបច្ចេកវិទ្យាសម័យទំនើប តាមរយៈប្រពន្ធបច្ចេកវិទ្យាបំពាក់លើភ្នែកដែលមានឈ្មោះថា Virtual Reality (VR) ជាច្រើនគ្រឿង ពីក្រុមហ៊ុន SilVRgrow TECHNOLOGY PTE LTD ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំឈានមុខគេដែលមានឧបករណ៍សម្រាប់បច្ចេកវិទ្យា VR និង AR ។ ដោយមានការិយាល័យកណ្តាលនៅប្រទេសសឹង្ហបូរី ក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយការសិក្សាថ្មី ដល់សាលារៀនកំរិតបឋម និងមធ្យមសិក្សានៅអាស៊ីអាគ្នេយ៍។ ហើយបច្ចុប្បន្ននេះ មានប្រទេសជឿនលឿននិងកំពុងអភិវឌ្ឃន៍ជាច្រើននៅលើពិភពលោក កំពុងតែដាក់ដំណើរបច្ចេកវិទ្យា VR មួយនេះ ហើយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ គឺនៅសាលាភាសាអង់គ្លេសលីដឺលែននេះផ្ទាល់តែម្តង។

សាលាភាសាលីដឺលែនជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វេសឡាញន អេឌ្យូខេសិន គ្រុប និងមានស្ថិតនៅអគារលេខ៩ ផ្លូវលេខ៣៦២ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វគ្គសិក្សាថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។
កម្មវិធីបង្រៀនភាសាអង់គ្លេស របស់សាលាភាសាលីដឺលែន រួមមាន៖*១៖ General English Program*២៖ English for Academic Purposes*៣៖ English for Business*និង៤៖ TOEFL / IELTS Preparation ៕