(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញប្រារព្ធពិធីបុណ្យសិតទៀនព្រះវស្សា នៅវត្តទេពរង្សី ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងពិធីបុណ្យនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រគេនបច្ច័យចំនួន៥៥,៦៣០,០០០រៀល និង៥៤០ដុល្លារផងដែរ៕