(ភ្នំពេញ)៖ សូមចូលរួមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី ១!!!នេះគឺជាសប្តាហ៍ទី ២ ហើយដែលក្រុមហ៊ុន សាមសុង បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ដ៏ពិសេសអស្ចារ្យប្រចាំឆ្នាំក្នុងឱកាសកម្មវិធីប្រូម៉ូសិន «មហាសំណាង មហារង្វាន់» សម្រាប់រាល់ការជាវទូស្សន៍ សាមសុង គ្រប់ម៉ូឌែល!

ក្នុងពេលប្រគល់រង្វាន់ជូនដល់អ្នកឈ្នះ លោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា «ក្នុងឱកាសប្រគល់រង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 និងទូរទស្សន៍ សាមសុង 55» ជូនអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ទី 1 ហើយក៏បានធ្វើការថ្លែងអំណរគុណដល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន និងអាជីវករទាំងអស់ចំពោះផលិតផល សាមសុង ហើយក្រុមហ៊ុនក៏នឹងសន្យាបន្តផ្តល់ជូននូវផលប្រយោជន៍ផ្សេងៗ និងភាពរីករាយក្នុងការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ។ ទន្ទឹមនឹងនេះក៏សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី២នេះផងដែរ »។

ជាក់ស្តែងក្រោយពីការចាប់រង្វាន់ ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ខ្លួនរួចមកក្រុមហ៊ុន សាមសុង ក៏បានរកឃើញអ្នកឈ្នះចំនួន ១២ រូប!ហើយខាងក្រោមនេះគឺជាតារាងឈ្មោះអតិថិជនទាំងអស់ដែលបានឈ្នះនូវមហារង្វាន់អស្ចារ្យក្នុងកម្មវិធីប្រូម៉ូសិនពិសេសប្រចាំឆ្នាំពីទូរទស្សន៍ សាមសុង ៖

 សម្រាប់អតិថិជន ដែលបានជាវហើយតែពុំទាន់បានឈ្នះនៅឡើយ សូមរង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀត។ ដោយឡែកអតិថិជនដែលមិនទាន់បានជាវទូរទស្សន៍ សាមសុងទាំងអស់ក៏សូមរួសរាន់ជាវឥឡូនេះ និងកុំភ្លេចសួររកប័ណ្ណធានាពីហាង ដែលបានទិញដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំឆ្នាំដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង! ដូច្នេះនៅចាំអីទៀត?

រង្វាន់ធំៗជាច្រើនទៀតកំពុងរង់ចាំលោកអ្នក!

 សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link (https://www.facebook.com/SamsungCambodia/ ) ឬទាក់ទងមកកាន់ 1800-203232 ។