(ភ្នំពេញ)៖ ការឆ្លើយបំភ្លឺផ្ទាល់មាត់របស់ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងសម័យប្រជុំរដ្ឋសភា បានបិទបញ្ចប់ហើយ នៅម៉ោងជិត១១៖០០ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយរដ្ឋសភា បានប្រកាសលទ្ធផលផ្លូវការមួយ។

នៅក្នុងសម័យប្រជុំនេះ លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាតំណាងរាស្រ្តហត្ថលេខី ជាអ្នកតាំងសំណួរចំពោះលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ក្រៅពីនេះសមាជិករដ្ឋសភាផ្សេងទៀត ដែលបានឡើងមានមតិនិងតាំងសំណួរ មាន លោក សំ រិទ្ធី លោក ហ៊ុន ម៉ានី លោក ឈាង វុន លោក ប៉ែន ស៊ីម៉ន។ ការតាំងសំណួរបានផ្តោតលើការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ របស់ក្រសួងយុត្តិធម៌។

បន្ទាប់ពីការតាំងនិងការឆ្លើយសំណួររបស់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រួចមក សម្ដេច ហេង សំរិន បានប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៦តែម្តង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖