(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣៣ករណី ក្នុងនោះមានករណីប្រើប្រាស់៧ករណី និងជួញដូរ ២៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៩៧នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,២៦៤ករណី ឃាត់មនុស្ស ៩,០៩១នាក់ (ស្រី ៦៨៧នាក់) ក្នុងនោះមានជនបរទេស ១៨៧នាក់ផងដែរ៕