(អាមេរិក)៖ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅសហរដ្ឋអាមេរិក ក្នុងដំណើរបំពេញទស្សនកិច្ចសិក្សានៅទីក្រុង Corinth នៃរដ្ឋ Texas សហរដ្ឋអាមេរិក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញ ជួយសំណេះសំណាល សម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្រុង Corinth នៃរដ្ឋ Texas សហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ លោកអភិបាល ក៏បានអញ្ជើញជាកិត្តិយស ឡើងធ្វើបទបង្ហាញស្តីពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ និងបន្ទាប់មកលោកអភិបាលខេត្ត បានដឹកនាំប្រតិភូទៅសិក្សាស្វែងយល់អំពីប្រវត្តិ និងវិធីសង្គ្រោះបន្ទាន់ សម្រាប់រថយន្តពន្លត់អគ្គិភ័យ នៅទីក្រុង Corinth នៃរដ្ឋ Texas សហរដ្ឋអាមេរិក។

លោក វ៉ី សំណាង បានថ្លែងថា «ដើមឈើជាមិត្ដភាពយូរអង្វែង រវាងកំពង់ស្ពឺ (កម្ពុជា) និង រដ្ឋតិចសាស់ (សហរដ្ឋអាមេរិក) ត្រូវបានដាំនាថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៩ នៅទីក្រុង Corinth»។

លោកបន្តថា «ថ្ងៃនេះដែរ ខ្ញុំ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានទទួល កណ្តឹង (គេប្រើសំរាប់ប្រកាសអាសន្ន ក្នុងសម័យមុន) ដែលសំគាល់ដល់វីរៈជនឆ្នើម ក្នុងការជួយពន្លត់អគ្គិភ័យបានជោគជ័យ ។ ជាការកក់សម្គាល់ ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុមប្រតិភូខេត្តត្រូវបានទទួលដោយយកចិត្តទុកដាក់ និងបង្ហាញបទពិសោធន៍ ពីគ្នាទៅវិញទៅមកផងដែរ»៕