(ភ្នំពេញ)៖ ក្រុមហ៊ុន LDI ENTERPRISE ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ នាឡិកាស្វីស និងជប៉ុន ដែលជាម៉ាកសញ្ញា (brand) CASIO G-SHOCK ដែលជាម៉ាកសញ្ញា មានការពេញនិយមខ្លាំង ពីសំណាក់យុវវ័យក្នុងប្រទេសកម្ពុជា បានប្រកាសលក់បញ្ចុះតម្លៃលើមុខលើប្រភេទនាឡិការបស់ខ្លួន ចាប់ពី១០% រហូតដល់៣០%។

ការបញ្ចុះតម្លៃនេះនឹងធ្វើឡើងក្នុងពិធីតាំងពិពណ៍ទៅលើនាទ្បិកាម៉ាកល្បីៗ ដូចជា Mido , Casio , Tissot , G-Shock , Q& Q, Citizine , Sheen , Edifice , Pro Trek , Orient , Baby -G ផងដែរ។ ប្រូម៉ូសិនដ៏អស្ចារ្យនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអនភ្នំពេញ ជាន់ផ្ទាល់ដី ជិតហាងនំបុ័ង អ៊ីអន៕