(ភ្នំពេញ)៖ និស្សិត សាស្ត្រាចារ្យ តំណាងអង្គការ និងក្រុមហ៊ុនប្រមាណជាង៦០នាក់ បានចូលរួមក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំ ស្តីពីការគ្រប់គ្រង និងផ្តល់សេវាសុខភាពពីចម្ងាយ លើកទី៤ នាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវហ្វ្រង់កូហ្វូន ភ្នំពេញ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ នេះជាព្រឹត្តិការណ៍មួយ ដើម្បីស្វែងយល់ឲ្យដឹងថា តើបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍
កំពុងផ្លាស់ប្តូរការទទួលបាន សេវាសុខភាពនៅអាហ្វ្រិក និងអាស៉ីយ៉ាងដូចម្តេច។

ព្រឹត្តិការណ៍ថ្ងៃនេះ ត្រូវបានផ្សព្វផ្សាយផ្ទាល់ពីប្រទេសបារាំង និងផ្សាយបន្តនៅតាមមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវហ្វ្រង់កូហ្វូន ប្រមាណជាង១៥ នៃទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង (AUF) លើពិភពលោក ដែលក្នុងនោះមាននៅ ទីក្រុងភ្នំពេញអាចឲ្យនិស្សិត សាស្ត្រាចារ្យ និងអ្នកជំនាញតាមដាន កិច្ចពិភាក្សាទាំងមូលបាន។

ចាប់តាំងពីឆ្នាំ២០០០មក ប្រទេសទាំងឡាយ ដែលមានប្រាក់ចំណូលតិច និងមធ្យមបានទទួលយក បច្ចេកវិទ្យាជាច្រើន មានដូចជាបច្ចេកវិទ្យាប្រើប្រាស់ លើឧបករណ៍ចល័តជាដើម ក្នុងខណៈដែលការទទួល នូវសេវាសុខភាពស្ថិត នៅជាបញ្ហាចម្បង ដែលត្រូវយកចិត្តទុកដាក់ ការប្រើប្រាស់សេវាសុខភាពពីចម្ងាយ ស្ថិតនៅក្នុងចំណុចប្រសព្វ រវាងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៍ និងការព្យាបាល ដែលជាប្រធានបទដ៏សំខាន់ក្នុងបរិបទនេះ។ តាមរយៈអង្គការសុខភាពពិភពលោក នវានុវត្តន៍ព័ត៌មានវិទ្យា មានសក្តានុពលក្នុងការរួមវិភាគទាន ដើម្បីសម្រេចគោលដៅទាំងឡាយនេះ ដើម្បីគ្រប់គ្រងសេវាសុខភាពជាសាកល។

ជាការពិតការគ្រប់គ្រងសេវាសុខភាពពីចម្ងាយនេះ អាចកាត់បន្ថយឧបសគ្គមួយចំនួន ដូចជាតម្លៃ ការទទួលសេវា ឬកង្វះគុណភាពក្នុងការព្យាបាល និងពង្រីកការស្នើសុំវិសាលភាព នៃសេវាសុខភាព។ ការអង្កេតសេវាសុខភាពពីចម្ងាយ ក្នុងបណ្តាប្រទេសទាំងឡាយ នៅផ្នែកខាងត្បូង (ODESS) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ដោយមានការផ្តួចផ្តើមគំនិត ពីមូលនិធិ Pierre Fabre បានក្លាយជាគេហទំព័រមួយគំរូ បង្កើតនូវបណ្តាញតួអង្គជាច្រើន នៅថ្ងៃនេះ និងថ្ងៃស្អែក ដោយសារនវានុវត្តន៍ ស្រង់បញ្ហាប្រឈមទាំងឡាយ ទាក់ទងនឹងការផ្តល់សេវាសុខាភិបាល ជូនប្រជាជនចាប់តាំងពីអ្នកមិន ដែលទទួលសេវារហូតដល់ការ ផ្តល់សេវាសុខភាពចុងក្រោយ។

ក្នុងរយៈពេល៤ឆ្នាំបន្តបន្ទាប់មក កម្មវិធីនេះ បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់គំរោងផ្តួចផ្តើមចំនួន២៩ ដែលបានផ្តល់ការជួយជ្រោមជ្រែង ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរៀងរាល់ឆ្នាំ ដោយមូលនិធិ Pierre Fabre និងស្រង់គំរោងផ្តួចផ្តើមប្រមាណ១៥០ ទាក់ទងវិស័យសុខាភិបាល ឌីជីថលលើប្រព័ន្ធអ៉ីធឺណែត។

សន្និសីទនាថ្ងៃទី០១ ខែកក្កដា ២០១៩នេះ ផ្តោតលើការផ្លាស់ប្តូរយុទ្ធសាស្ត្រសុខាភិបាល ដើម្បីផលប្រយោជន៍ទាំងអស់គ្នា តាមរយៈការពង្រឹងសមត្ថភាព ក្នុងវិស័យសុខាភិបាលឌីជីថល និងការកសាងប្រព័ន្ធព័ត៌មាន ដ៏មានប្រសិទ្ធិភាព។ នេះជាឳកាសតែមួយគត់ ដើម្បីចែករំលែកចំណេះដឹង ចំណេះជំនាញ និងបទពិសោធន៍ និងសំរួលការផ្លាស់ប្តូរជាលក្ខណៈប្រយោល ឬជារូបរាងផ្ទាល់ រវាងតួអង្គ និងដៃគូរប្រកបដោយសក្តានុពល នៃប្រព័ន្ធអេកូស៉ីសស្តែម ក្នុងការគ្រប់គ្រងសេវាសុខាភិបាលពីចម្ងាយ។

សន្និសីទនេះសហការរៀបចំឡើងដោយ មូលនិធិ Pierre Fabre និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។ នេះជាលើកទី៤ហើយ ដែលមូលនិធិ Pierre Fabre បានរៀបចំធ្វើសន្និសីទប្រចាំឆ្នាំ និងប្រមូលផ្តុំអ្នកជំនាញអន្តរជាតិ និងអ្នកដឹកនាំគំរោងផ្តួចផ្តើមជាច្រើន តំណាងអង្គការអន្តរជាតិ ក្រសួង អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នសុខាភិបាល ឬក្រុមហ៊ុន។

ឆ្នាំនេះ មានគំរោងផ្តួចផ្តើមចំនួន៥ ដែលត្រូវបានជ្រើសរើស ដោយមូលនិធិ Pierre Fabre ដើម្បីផ្តល់រង្វាន់លើកទឹកចិត្ត។ ជ័យលាភីប្រើប្រាស់ នវានុវត្តភាពយ៉ាងសាមញ ដើម្បីឲ្យមានការទទួលបន្ទុកប្រជាជន រស់នៅតំបន់ដាច់ស្រយ៉ាល នៃពិភពលោក៕