(ភ្នំពេញ)៖ នៅចុងសប្ដាហ៍នេះ ក្រុមការងារចុះសហគមន៍ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងអាជ្ញាធរខណ្ឌទួលគោក បានចុះយុទ្ធនាការ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់គ្រឿងញៀន ដល់សហគមន៍ងាយរងគ្រោះ នៅតាមបណ្តោយ ផ្លូវរថភ្លើងនៃ សង្កាត់បឹងកក់១, បឹងកក់២ និងទឹកល្អក់២ ព្រមទាំងបានបញ្ជូនជនរងគ្រោះដោយសារគ្រឿងញៀនចំនួន ៣នាក់ ទៅព្យាបាលបន្តផងដែរ។

នៅក្នុងយុទ្ធនាការនេះ ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តចំនួន ៤៥នាក់ បានចុះអប់រំសុខភាពដាក់ផ្ទាល់ និងបញ្ជ្រាបការយល់ដឹងពីរគ្រឿងញៀនដល់សហគមន៍នារីរងគ្រោះ និងបានចែកឱសថសម្រាប់ជំងឺរាករូស ឈឺក្បាល គ្រុនក្តៅ ចំនួន ៦៣០កញ្ចប់ សៀវភៅ ៣១០ក្បាល ប៊ិច ២៤០ដើម។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់គ្រឿងញៀនដល់សហគមន៍ផងដែរ។