(ក្រចេះ)៖ លោក ផាត សុភក្រ័វាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ រួមនិងអាជ្ញាធរសង្កាត់អូរឬស្សី នៅព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៩ បាននាំយកសម្ភារសិក្សា ចែកជូនសិស្សានុសិស្ស ជាង ៤០០នាក់ នៅសាលាបឋមសិក្សាអូរឬស្សី១ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានផ្ដាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សឲ្យខំប្រឹងរៀន ព្រោះក្មួយៗជាទំពាំងស្នងឬស្សី ដើម្បីបំរើប្រទេសជាតិនាពេលអនាគត ហើយសព្វថ្ងៃនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ ផ្ដល់សាលារៀនគ្រប់ទីកន្លែងសម្រាប់ក្មួយៗសិក្សា មិនឲ្យខ្វះខាត់ដូចកាលពីសម័យមុនសាលារៀនមិនគ្រប់គ្រាន់នោះទេ ហើយសុំឲ្យក្មួយៗ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថា គ្រឿងញៀនបំផ្លាញគ្រួសារ បំផ្លាញ់ប្រទេសជាតិ ជាពិសេសបំផ្លាញខ្លួនយើង។

លោកមេបញ្ជាការបញ្ជាក់ទៀតថា សម្ភារសិក្សា ដែលលោកនាំយកមកចែកជូនក្មួយនាព្រឹកនេះរួមមាន៖ សៀវភៅ ប៊ិច បន្ទាត់ នំបុ័ងដាក់សាច់ ទឹកសុទ្ធ និងថវិការចំនួន ៦០០០០០រៀល សម្រាប់លោកគ្រូអ្នកគ្រូផងដែរ៕