(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែកក្កដានេះ បានចេញផ្សាយនូវកាលវិភាគ នៃការចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តតាមបណ្តាខេត្ត ឆ្នាំ២០១៩ ដែលនេះជាការបង្ខិតសេវា មកជិតប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នាក្រសួងសាធារណការ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ យកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកយានយន្ត នៅទីតាំងក្បែរខ្លួន តាមកាលវិភាគកំណត់៕