(ភ្នំពេញ)៖ ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ប្រតិបត្តិករទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងបរិបទនៃឧស្សាហកម្ម 4.0 របស់ពិភពលោក ក្រសួងទេសចរណ៍ បានដាក់ចេញនូវប្រព័ន្ធមួយ ដើម្បីឱ្យវិស័យឯកជនពាក់ព័ន្ធនឹងទេសចរណ៍ ស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមប្រព័ន្ធអនឡាញ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កំណែទម្រង់ថ្មីៗ នៃការស្នើសុំអាជ្ញាប័ណ្ណ ទេសចរណ៍» កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានបង្ហាញពីកំណែទម្រង់ការស្នើសុំអជ្ញាបណ្ណទេសចរណ៍ ដែលជាផ្នែកមួយនៃការសម្រួលឱ្យប្រតិបត្តិករទេសចរណ៍ ទទួលបាននូវសេវាសាធារណៈ ក្នុងវិស័យទេសចរណ៍កាន់តែលឿន កាន់តែរហ័ស និងប្រកបដោយតម្លាភាព។

បើតាម លោកអគ្គនាយក គឺប្រព័ន្ធអាជ្ញាបណ្ណទេសចរណ៍អនឡាញនេះ (www.cambodiatourismindustry.org) គឺជាផ្នែកមួយនៃការឆ្លើយតបដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅក្នុងបរិបទនៃឧស្សាហកម្ម 4.0 របស់ឧស្សាហកម្មទេសចរណ៍កម្ពុជាផងដែរ ព្រោះថាប្រតិបត្តិករទេសចរណ៍ អាចដាក់ពាក្យស្នើសុំអជ្ញាបណ្ណថ្មី រឺបន្តតាមរយៈអនឡាញបាន។

ដំណើរការនៃការស្នើសុំអជ្ញាបណ្ណទេសចរណ៍ ដូចមាននៅក្នុងវីដេអូពន្យល់ខាងក្រោមនេះ៕