(ភ្នំពេញ)៖ បន្ទាប់ពីចូលកាន់តំណែងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាផ្លូវការ លោកទេសរដ្ឋមន្ត្រី គន់ គីម មិនបង្អង់យូរឡើយ។ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី បានដឹកនាំបើកកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទជាលើកដំបូង ដើម្បីស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយផ្សេងៗ ប្រយោជន៍រកវិធីទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងគ្រោះមហន្តរាយ។

សូមជម្រាបថា លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជំនួសតំណែង លោក ញឹម វណ្ណដា ដែលត្រូវបានដកចេញពីតំណែង

មូលហេតុដែលដកតំណែង លោក ញឹម វណ្ណដា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយឧបទ្ទហេតុ រំលំបាក់អគារ៧ជាន់ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់៕