(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៩៩៥គ្រឿង រកឃើញល្មើសច្បាប់១,៣២០គ្រឿង (ម៉ូតូ៧៩%) អប់រំ៣២២គ្រឿង និងផាកពិន័យ៩៩៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន២,៩៦១គ្រឿង, អប់រំ១៥៣គ្រឿង និងផាកពិន័យ៨៤៨គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២០,០៥៦គ្រឿង រកឃើញយានយន្តល្មើស២៧,០២៦គ្រឿង (ម៉ូតូ៧១%) ក្នុងនោះអប់រំ១៩,០៥៩គ្រឿង និងផាកពិន័យ១៨,៧៩៤គ្រឿង៕