(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ទេរភារកិច្ច និងសម្រេចតែងតាំងលោកវរសេនីយ៍ឯក ថេរ សុរិទ្ធីយ៉ា ពីនាយរងប៉ុស្តិ៍ ជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៃនាយកដ្ឋានច្រកទ្វារទី១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកឧត្តមសេនីយ៍ត្រី ខូង ទីន ដែលត្រូវបានតែងតាំងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីសម្រេចរបស់ សម្តេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ៕