(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,២៤២គ្រឿង រកឃើញល្មើសច្បាប់១,៥៣៦គ្រឿង (ម៉ូតូ៧៥%) អប់រំ៣៧៥គ្រឿង និងផាកពិន័យ១,១៦១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន២,៩៦២គ្រឿង, អប់រំ១៨៤គ្រឿង និងផាកពិន័យ៩៤៥គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៩,៦៩៨គ្រឿង រកឃើញយានយន្តល្មើស ២៤,៦១១គ្រឿង (ម៉ូតូ៧០%) ក្នុងនោះអប់រំ ៧,៤៩៧គ្រឿង និងផាកពិន័យ ១៧,១១៤គ្រឿង៕