(ភ្នំពេញ)៖ សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ជាសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយប្រាំឈានមុខគេ ដែលមានកិត្តិនាមល្បីជាមួយនិងវត្តមាននៃសេវាកម្មដ៏ល្អឥតខ្ចោះ និងការតុបតែងដ៏ល្អប្រណិត អមដោយបរិក្ខារទំនើប និងការរចនាដ៏ស្រស់ស្អាតសម្រាប់ការរៀបអាពាហ៍ពិពាហ៍ នឹងមានវត្ដមាន នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ដែលនឹងប្រព្រឹត្តធ្វើឡើង ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ។

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣នេះ រៀបចំឡើងដោយក្រុមហ៊ុន ៣៦០ event នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ​​ហើយសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ បានផ្តល់ជូននូវកម្មវិធីពិសេស មិនធ្លាប់មានសម្រាប់ គូស្នេហ៍ ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គឺមានការរៀបចំកញ្ចប់អាពាហ៍ពិពាហ៍បញ្ចុះតម្លៃពិសេស១៥% និងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់រហូតដល់ទៅ ៣៧,៥០០ដុល្លារ ការផ្តល់ជូននេះ គឺមានរយ:ពេលត្រឹមតែ២ថ្ងៃ​​ប៉ុណ្ណោះ។

ក្នុងឱកាសដ៏វិសេសនេះផងដែរ អ្នកតំណាង នៃសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក៏នឹងចូលរួមដើម្បីផ្តល់នូវព័ត៌មានលម្អិត ក៏ដូចជា ប្រឹក្សាផ្តល់យោបល់ពាក់ព័ន្ធនឹងសេវាកម្ម រៀបចំអាពាហ៍ពិពាហ៍ ដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមទស្សនាពិព័រណ៍អាពាហ៍ពិពាហ៍។

ជាក់ស្តែង សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ត្រូវបានទទួលស្គាល់ ដោយអតិថិជន ថាជាសណ្ឋាគារតែមួយគត់ ដែលផ្តល់ជូននូវគុណភាពល្អ ជាមួយនឹងតម្លៃសមរម្យ ដោយរួមបញ្ចូលទាំងទីតាំង ដែលមាន​សុវត្ថិភាព សុន្តិសុខល្អ និងធំទូលាយអាចទទួលភ្ញៀវ បានរហូតដល់ ៣,០០០នាក់ ជាមួយនឹងសាលមង្គលការដ៏ស្រស់ស្អាត ការតុបតែង ការរៀបចំម្ហូប ការរៀបចំតុ និងផ្កាស្រប តាមស្តង់ដាគុណភាព និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ។ ជាមួយនឹងជំនាញច្រើនឆ្នំា ក្នុងការរៀបចំកម្មវិធី សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ គឺជាដៃគូដ៏ល្អបំផុត សម្រាប់ការរៀបអាពាហ៍ពិពាហ៍របស់លោកអ្នក៕