(ស្វាយរៀង)៖ នៅក្នុងរដូវកាលថ្មីនៃការបង្កើនរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល រហូតដល់ ១០០រង្វាន់ បុរសម្នាក់ដែលបម្រើការងារជានាយទាហាន មានឈ្មោះ ស៊ុ ឌីណា អាយុ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានមានសំណាងឈ្នះរង្វាន់ធំ ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១០០លានរៀល។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋានផ្ទាល់ លោក ស៊ុ ឌីណា បានប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃបន្ទាប់ពីហត់នឿយ និងអស់កម្លាំងលោកតែងតែទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទទួលទានជាប្រចាំ។

ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកបានទិញភេសជ្ជៈ ខារ៉ាបាវ ពីអ្នកលក់ ដែលស្ថិតនៅជិតផ្ទះចំនួនមួយកំប៉ុង ដើម្បីទទួលទាន។ លុះពេលគាស់ទទួលទានក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ស្រែកប្រាប់អ្នកលក់ និងមនុស្ស ដែលស្ថិតជិតគ្នាឱ្យជួយពិនិត្យ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោកបានបន្តទៀតថា ទឹកប្រាក់១០០លានរៀលនេះ គឺពិតជាមានសារសំខាន់ចំពោះក្រុមគ្រួសាររបស់លោកខ្លាំងណាស់ ហើយក្រោយពីទទួលបានទឹកប្រាក់រង្វាន់ ១០០លានរៀល ពីភេសជ្ជៈខារ៉ាបាវ លោកនឹងយកមួយចំនួនជួយដល់គ្រួសារ ដែលឱពុកកំពុងមានជំងឺ ហើយទុកមួយចំនួនទៀសម្រាប់សង់ផ្ទះ និងបង្កើតអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០រង្វាន់, បន្ថែមទឹកប្រាក់ចំនួន ១០លានរៀលចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។

សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕