(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ក្នុងនោះករណីប្រើប្រាស់១៥ករណី និងជួញដូរ៩ករណី ឃាត់ខ្លួនជនសង្ស័យ៤៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,០០៥ករណី ឃាត់មនុស្ស៨,៤៨៤នាក់ (ស្រី៦២៧នាក់)ក្នុងនោះមានជនបរទេស១៦៧នាក់ផងដែរ៕