(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែ ប៊ែវើរីជីស បានបើកសិក្ខាសាលាអប់រំទូទាំងប្រទេស ស្ដីពីបច្ចេកវិទ្យារោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីចែករំលែកចំណេះដឹងទៅដល់អ្នកចែកចាយផលិតផលរបស់ខ្លួន។

សិក្ខាសាលាអប់រំនេះ ធ្វើឡើងដំបូងនៅ៥៣ទីតាំងខុសៗ ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមពីថ្ងៃទី២១ ខែមិថុនាតទៅ ហើយបន្តដំណើរនៅតាមបណ្តាខេត្តក្រុងជាច្រើនទៀតក្នុងប្រទេសកម្ពុជា។

លោកស្រី គង់ កុសល នាយិការទីផ្សាររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងពីគោលបំណងនៃសិក្ខាសាលានេះថា «ធ្វើឡើងដើម្បីចែករំលែកព័ត៌មាន ទាក់ទងនឹងបច្ចេកវិទ្យាទំនើបៗ ដែលប្រើប្រាស់ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈឲ្យមានគុណភាពខ្ពស់ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូច្នេះ ដៃគូចែកចាយទាំងអស់ នឹងយល់បន្ថែមទៀត ពីគ្រឿងផ្សំ ពីម៉ាស៊ីន និងបច្ចេកវិទ្យានៃការផលិតស្រាបៀរ និងភេសជ្ជៈ ដែលខ្លួនកំពុងចែកចាយ»

លោកស្រីបន្ថែមទៀតថា ក្រុមហ៊ុនក៏ឆ្លៀតឱកាសដ៏មានតម្លៃនេះ ជួបជុំជាមួយអតិថិជនលក់ដុំ និងលក់រាយ ដើម្បីបង្កើតទំនាក់ទំនងស្និទ្ធស្នាលរវាងគ្នានឹងគ្នា។

បញ្ជាក់ផងដែរថា សិក្ខាសាលាទំាងអស់ នឹងត្រូវបង្ហាត់បង្ហាញជូនដោយអ្នកបច្ចេកទេសផ្ទាល់តែម្តង ដែលមានបទពិសោធន៍យូរឆ្នាំ ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ ទាំងខ្មែរ និងបរទេស ដែលទទួលការបណ្ដុះបណ្ដាលពីប្រទេសអាល្លឺម៉ង់៕